ព័ត៌មាន
សហជីព និងកម្មករ ចងចាំចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការរក្សាសន្តិភាពជូនប្រជាជន
ខណៈថ្ងៃទី២០ ខែមិថុនាស្អែកនេះ ជាការរំលឹកខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សហជីព កម្មករ និងកម្មការិនីរោងចក្រ បានគោរពដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គទាំងអស់ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋផង និងក្នុងនាមតំណាងកម្មករនិយោជិត បានយល់ដឹងច្បាស់អំពីតម្លៃនៃសុខសន្តិភាពដែលកើតមាននាពេលនេះ ខណៈដែលកន្លងមក កម្ពុជាបានឆ្លងកាត់ការឈឺចាប់ជូរចត់ជាច្រើនហូហែរស្ទើតែបាត់បង់ប្រទេសជាតិ។
លោកបានបន្តទៀតថា ចាត់តាំងពីការកកើតនៃការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់បច្ចុប្បន្នឃើញថា ការដឹកនាំរបស់សម្តេចតេជោ គឺមានការរីកចម្រើនច្រើន ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងរម្លឹកនូវអ្វីដែលជាការតស៊ូរបស់សម្តេចតេជោ ដែលលោកបានព្យាយាមក្នុងការចូលរួមរំដោះប្រទេសជាតិកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ង្កាលពីឆ្នាំ១៩៧៧ រហូតមកទល់ឆ្នាំ២០២៦នេះ គឺឃើញថាមានការរីកចម្រើន ជាពិសេសកត្តាសន្តិភាពតែម្តង ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានមុខរបរ និងមានការងារធ្វើគ្រប់គ្រាន់ និងមានជីវភាពរស់នៅសមរម្យជាដើម ។
ក្រុមកម្មកររោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅតំបន់វេងស្រេង រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ទោះបីជាការកើតមិនទាន់ ឬឆ្លងកាត់ក្នុងរបបដ៏ខ្មៅងងឹតនោះក៏ពិតមែន តែក៏មិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក៏ដូចជាឥស្សរជនខ្មែរជាច្រើដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិជូនជាតិមាតុភូមិ ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងមូលផងដែរ។
ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ មេសហជីព ក៏ដូចជាកម្មករ កម្មការិនី បានប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣