ព័ត៌មាន
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
ភ្នំពេញ៖ សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។
សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចង្អុលបង្ហាញថា ការនាំទំនិញចូលពីប្រទេសថៃរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។
សម្តេចតេជោ បញ្ជាក់ទៀតថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា ដូច្នេះ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយ៕ អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣