ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែងមន្ត្រីរូបណាពាក់ព័ន្ធនឹងបទល្មើសនេសាទ
ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមាន ដកតំណែងមន្ត្រីរូបណាដែលការពារ និងចូលរួមជាមួយជនប្រព្រឹត្តបទល្មើសនេសាទ។ “វាហួសសម័យហើយដែលនៅមានសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ជាពិសេស សកម្មភាពឆក់ក្តៅ ឆក់ត្រជាក់នេះ។ បើសិនជាមានមន្ត្រីណាកុំថាឡើយមេបុស្តិ៍ មេឃុំ ឬចៅហ្វាយស្រុករូបណា ដែលការពារបទល្មើសនេសាទ និងត្រូវប្រឈមមុខនឹងការដកតំណែងចោល ហើយបន្តនីតិវិធីផ្លូវច្បាប់ថែមទៀត។”
ឯកឧត្តមបានថ្លែងដូចនេះនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ឆ្នាំងបន្ថែមថា សហគមន៍នេសាទត្រូវបង្កើនកិច្ចការពារកុំឲ្យកើតមានបទល្មើសឆក់ក្តៅ ឆក់ត្រជាក់ នៅក្នុងមូលដ្ឋាន ។ ព្រោះតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលមកដល់ម៉ោងនេះគឺមិនឱ្យមានបទល្មើសនេសាទទៀតទេ គឺត្រូវបង្កើនការការពារធនធានធម្មជាតិ។
ប្រជាពលរដ្ឋត្រូវដូរទម្លាប់ពីការឆក់ត្រីមកជាការចិញ្ចឹមត្រីវិញ យើងនាំគ្នាប្រមូលផ្ដុំបច្ចេកទេសទាំងអស់ បង្កើតជាសហគមន៍រួមគ្នារកវិធីសាស្ត្រ កែច្នៃការដាំដុះ ផលិតចំណីអាហារដើម្បីចិញ្ចឹមត្រី។ ជាពិសេសស្រុកចំនួន៤ នៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់ ជំរុញអោយបានខ្ពស់ទៅលើវិស័យវារីវប្បកម្ម , វិស័យឧស្សាហកម្ម , ការដាំស្រូវ , តំបន់សេដ្ឋកិច្ចពិសេស និងវិស័យទេសចរណ៍៕






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ