Connect with us

ព័ត៌មាន

ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ

ក្នុងវេទិកាសាធារណៈដែលប្រារព្ធធ្វើនៅឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ត្រូវផ្អែកលើគោលការណ៍ងាយស្រួល ឆាប់រហ័ស តម្លាភាព និងទំនុកចិត្ត ដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ការកែលម្អសេវាសាធារណៈ គឺជាផ្នែកសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងការអភិវឌ្ឍមូលដ្ឋាន និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរ និងរាជរដ្ឋាភិបាល។

វេទិកានេះក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានា ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងដោះស្រាយឱ្យមានតម្លាភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia