ព័ត៌មាន
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានជំរុញឱ្យមន្ត្រីព័ត៌មាន បង្កើនការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតមាតិកាព័ត៌មាន ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែមានភាពទាក់ទាញ ទាន់សម័យ និងអាចឈានទៅដល់សាធារណជនបានកាន់តែទូលំទូលាយ ជាពិសេសយុវវ័យដែលជាក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដ៏សកម្ម។
ការណែនាំនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តកំពត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមបានលើកឡើងថា ក្នុងបរិបទដែលបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស មន្ត្រីព័ត៌មានត្រូវផ្លាស់ប្តូររបៀបផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យស្របតាមឥរិយាបថអ្នកប្រើប្រាស់សម័យថ្មី ដោយផ្តោតលើមាតិកាខ្លី ខ្លឹម ទាក់ទាញ និងមានគុណភាពខ្ពស់ ដើម្បីបង្កើនការចូលរួមពីសាធារណជន និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធរវាងមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ក្នុងការផ្សព្វផ្សាយសក្តានុពល និងសមិទ្ធផលរបស់ខេត្តកំពតលើវិស័យសំខាន់ៗ រួមមាន ទេសចរណ៍ កសិកម្ម វប្បធម៌ បរិស្ថាន សុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងទាក់ទាញទេសចរ ព្រមទាំងវិនិយោគិនបន្ថែម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ មិនត្រឹមជួយឱ្យព័ត៌មានផ្លូវការឈានដល់ប្រជាពលរដ្ឋបានឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយទំនួលខុសត្រូវ និងជំរុញការយល់ដឹងរបស់សាធារណជនក្នុងសង្គមឌីជីថលផងដែរ។
ដោយឡែក ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យមន្ត្រីព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងផលិតព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី និងលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែប្រសើរឡើង។
តាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងព័ត៌មាន តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ព្រមទាំងការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តកំពត មន្ទីរព័ត៌មានខេត្តកំពតបានបំពេញតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រង ផលិត និងផ្សព្វផ្សាយព័ត៌មានផ្លូវការ ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកស្រីបានអះអាងទៀតថា មន្ទីរព័ត៌មានខេត្តកំពតនឹងបន្តលើកកម្ពស់គុណភាពការងារ ពង្រឹងវិជ្ជាជីវៈ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែល្អប្រសើរ សំដៅក្លាយជាសេនាធិការដ៏រឹងមាំ និងជាដៃគូដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រដល់ការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣