ព័ត៌មាន
ភ្ញៀវទេសចររាប់ម៉ឺននាក់ទៅលេងកម្សាន្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ
បាត់ដំបង៖ សក្ដានុពលយ៉ាងសំបូរបែបរបស់ស្រុកសំឡូតបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាសម្រាកលំហែកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងស្រុកសំឡូតនៅក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ ជាពិសេសផ្លែទុរេនសំឡូតដែលមានរសជាតិផ្អែមឆ្ងាញ់។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យ និងថ្ងៃចុងសប្ដាហ៍កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីរាជធានី ខេត្ត សរុបប្រមាណជិត៤ម៉ឺនាក់សម្រុកទៅលេងនៅស្រុកសំឡូត ។
ជាមួយគ្នានេះ លោក ហ៊ុន ធឿន អភិបាលស្រុកសំឡូត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកក្នុងការពង្រឹងការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ដើម្បីផ្ដល់ភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅស្រុកសំឡូត។
លោក ហ៊ុន ធឿន បានសង្កត់ធ្ងន់បន្ថែមថា ក្រោមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្រុមការងារស្រុកតែងតែចុះពិនិត្យការលក់ដូរផ្លែទុរេនជាប់ជាប្រចាំដើម្បីណែនាំដល់អាជីវករ និងម្ចាស់ចំការដែលមានតូបលក់មុខផ្ទះឱ្យដាក់ឈ្មោះម្ចាស់ចំការ និងលេខទូរសព្ទក្នុងការផ្ដល់ទំនុកចិត្តដល់អតិថិជន និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងភូមិសាស្រ្តស្រុកសំឡូត និងចង់ភ្លក្សរសជាតិទុរេនសំឡូតពិតៗ។
លោក ហ៊ុន ធឿន គូសបញ្ជាក់ថា ទន្ទឹមនឹងការចុះត្រួតពិនិត្យជាប្រចាំ អាជ្ញាធរស្រុកបានសំណូមពរដល់អាជីវករឱ្យជួយបន្តទប់ស្កាត់ការនាំចូលទុរេនពីក្រៅប្រទេស និងដាក់ស្លាកប្រភពចំការ និងលេខទូរស័ព្ទឱ្យបានច្បាស់លាស់ដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ដ៏ល្បីល្បាញរបស់ទុរេនសំឡូត។
សូមជម្រាបថា ជាអតីតតំបន់សមរភូមិក្ដៅ ស្រុកសំឡូត គឺជាស្រុកមួយនៅតំបន់ជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងទេសចរណ៍ហើយបាននិងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី សាលារៀន និងមន្ទីរពេទ្យជាដើម៕ភ័ត្រ្ត បាត់ដំបង
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣