ព័ត៌មាន
ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជាអំពីការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួមក្នុងយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS
ភ្នំពេញ៖ ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជាអំពីការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរួចហើយដើម្បីចូលរួមក្នុងយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះថា៖ ក្រសួងការបរទេស បានទទួលការជូនដំណឹងជាផ្លូវការពីភាគីថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អំពីជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូប។
ឯកឧត្តមបានថ្លែងថា បន្ទាប់ពីថៃជ្រើសរើសជ្រើសរើសអ្នកផ្សះផ្សា២រូបរួចហើយ គឺអ្នកផ្សះផ្សាចំនួន ២រូបរបស់កម្ពុជា និងអ្នកផ្សះផ្សាពីររូបរបស់ថៃ និងជួបគ្នានៅបេលខាងមុខនេះ ដើម្បីឈានទៅជ្រើសរើសប្រធានមួយរូប ដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណៈកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ ហើយក្នុងរយៈពេល ៣០ថ្ងៃ គឺអ្នកផ្សះផ្សាទាំង៤រូបនឹងត្រូវប្រជុំពិភាក្សាជ្រើសរើសប្រធាន។
ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺគណៈកម្មការចំនួន៥រូប នឹងពិភាក្សានីតិវិធីផ្ទៃក្នុង ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺគណៈកម្មការចំនួន៥រូប នឹងពិភាក្សានីតិវិធីផ្ទៃក្នុង ក្រោយពីពិភាក្សាអនុម័តទៅលើនីតិវិធីផ្ទៃក្នុងរួចហើយនឹងចាប់ផ្តើមដំណើរការពេញលេញទៅតាមភាគីនីមួយៗដែលតម្រូវរបស់គណៈកម្មការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣