ព័ត៌មាន
កម្ពុជានិងតំណាងអាស៊ីនិងប៉ាស៊ីហ្វិក ផ្លាស់ប្តូរទស្សនាទានលើវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឧបការីរងទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ធ្វើការផ្លាស់ប្តូរទស្សនាទានលើប្រធានបទ សំខាន់ៗ ពាក់ព័ន្ធនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ បានទទួល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Katherine Diop អនុប្រធាន បេសកកម្មស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកជំទាវទេសាភិបាល បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា កត្តាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា- ភិបាល ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ ការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការរក្សាបានភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនេះដែរ លោក Robert Kaproth និងលោកជំទាវទេសាភិបាល ក៏បានពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍទ្រព្យ សកម្មឌីជីថល និងការវិវត្តនៃក្របខណ្ឌបទប្បញ្ញត្តិអន្តរជាតិ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាតុល្យភាព រវាងការលើក កម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការធានាបាននូវស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុផងដែរ។ កិច្ចពិភាក្សាក៏បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា និងការរក្សាកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។
ក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហ្វីលីព ភីអិលស៊ី ដឹកនាំ ដោយលោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងជំនួបនេះ លោក Lim Hua Min បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគទុនិកក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងគម្រោងពង្រីកប្រតិបត្តិការដោយមានគំរូ អាជីវកម្មថ្មីៗ ស្របតាមការវិវត្តនៃទីផ្សារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកក៏បានស្វែងយល់បន្ថែមពីការវិវត្តនៃគុណភាព ឥណទាន និងការរក្សាស្ថិរភាពក្នុងប្រព័ន្ធធនាគារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ