ព័ត៌មាន
ថ្លៃលក់រាយប្រេងឥន្ធនៈ បន្តធ្លាក់ចុះ ប្រេងសាំង ៤ ៣៥០រៀល/លីត្រ និងម៉ាស៊ូត ៤ ២៥០រៀល/លីត្រ
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះបានសេចក្តីជូនដំណឹងថ្មី ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះ ប្រេងសាំងត្រូវលក់ក្នុងតម្លៃ ៤ ៣៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៤ ២៥០រៀល/លីត្រ។
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បើធៀបកាលពីសប្ដាហ៍មុនគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ប្រេងសាំងបានធ្លាក់ចុះ ២៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតធ្លាក់ចុះ ៤៥០ រៀល/លីត្រ ខណៈកាលពីសប្ដាហ៍មុនបានលក់ក្នុងតម្លៃ ៤ ៦០០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៤ ៧០០រៀល/លីត្រ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការកំណង់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅកម្ពុជានេះ គឺយោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ។
ក្រសួងបានឱ្យដឹងថា តម្លៃនលក់ប្រេងឥន្ធនៈនេះ បានអនុវត្តក្រោយពី រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២. បន្តបញ្ចុះ ១ សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។ ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ។ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹងប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងបញ្ជាក់ថា ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៣៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤ ២៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣