ព័ត៌មាន
គណបក្សសម្ព័ន្ធភាពនយោបាយបង្ហាញពីស្មារតីជាតិនិយម នាំយកអំណោយចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ
គណបក្សសម្ព័ន្ធភាពនយោបាយបានបង្ហាញពីជំហររួមជាមួយរាជរដ្ឋាភិបាល និងបង្ហាញពីស្មារតីជាតិនិយម និងសាមគ្កីភាព ដោយបានយកអំណោយចែកជូនវីរកងទ័ពនៅជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដី និងចែកជូនគ្រួសារកងទ័ព និងជនភៀសសឹកនៅភូមិរង់ចាំ។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា គណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ បានរួមសា្មរតី និងឆន្ទៈ រួមទាំងប្រជាពលរដ្ឋ បានយកអំណោយជាអង្ករ និងគ្រឿងឧបភោគ បរិភោគ ទៅចែកជូនវីរកងទ័ពនៅជួរមុខនៅតំបន់បឹងត្រកួន និងចែកជូនប្រជាពលរដ្ឋនៅភូមិរង់ចាំចំនួន ២៦៥គ្រួសារ។ វីរកងទ័ព និងប្រជាពលរដ្ឋបានសម្តែងការរីករាយនិងថ្លែងអំណរគុណចំពោះការចុះសួរសុខទុក្ខដល់ពួកគាត់។ ទាំងអស់នេះបានបង្ហាញថា គណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ គឺមានស្មារតីសាមគ្គី ឯកភាព និងមានឆន្ទៈតែមួយ និងបានបង្ហាញពីជំហររួមជាមួយរដ្ឋាភិបាល និងបង្ហាញពីជំហររឹងមាំខាងស្ថេរភាពនយោបាយ និងជាគ្រឹះក្នុងការកសាងសន្តិភាពកម្ពុជឆ្ពោះទៅអនាគត។
ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា ក្នុងស្មារតីជាតិនិយម គណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ នឹងខិតខំពង្រឹងសាមគ្គីភាពក្នុងការរិះរកវិធីដើម្បីជួយទៅដល់វីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់ជនភៀសសឹក ក៏ដូចជាការពង្រឹងស្មារតីដល់កងទ័ពដែលកំពុងតែឈរជើងការពារទឹកដីផងដែរ។
សូមជម្រាបថា ប្រតិភូគណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ បាននាំយកអំណោយចែកជូនវីរៈកងទ័ពនៅជួរមុខស្ថិតនៅឃុំបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងចែកជូនទៅដល់ជនភាសឹកនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។
អំណោយដែលចែកជូនទៅដល់វីរៈកងទ័ពជួរមុខមានអង្ករ ៤តោន ទឹកសុទ្ធ ២០០កេស និងថ្នាំពេទ្យ រួមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។ បន្ទាប់ពីចែកអំណោយដល់វីរៈកងទ័ពជួរមុខរួច គណៈប្រតិភូគណបក្សសម្ព័ន្ធភាពនយោបាយចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិរង់ចាំ ចំនួន ២៦៥គ្រួសារ៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣