ព័ត៌មាន
ក្រសួងអប់រំ ជ្រើសរើសបញ្ហាក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ ជាប្រធានបទពាក់កណ្ដាលផ្ដាច់ព្រ័ត្រការជជែកដេញដោលថ្នាក់ជាតិ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើស ប្រធានបទ ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ជាប្រធានបទ សម្រាប់ការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ជាតិ សម្រាប់វគ្គពាក់កណ្ដាលព្រ័ត្រ នៅថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ខាងមុខ។
ក្រសួងអប់រំ នៅក្នុងឆ្នាំនេះ បានជ្រើសរើសបញ្ហាសង្គមធំៗចំនួន ២ សម្រាប់ជាប្រធានបទ ការប្រកួតជជែកដេញយុវជនថ្នាក់ជាតិ វគ្គកណ្ដាលព្រ័ត សម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ។ ប្រធានបទទី ១គឺ «មន្ត្រីមូលដ្ឋានជាតួអង្គឈានមុខក្នុងការបោសសម្អាតបណ្ដុំឆបោកតាមប្រព័ន្ធអនឡាញ»។ សម្រាប់ប្រធានបទទី ១នេះ សិស្សនៃ វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ជាក្រុមស្រប រីឯសិស្សនៃវិទ្យាល័យ ដំដែក ខេត្តសៀមរាបជាក្រុមបដិសេធ។
ចំពោះប្រធានបទទី ២ គឺ«ការបញ្ជូនទណ្ឌិតជាក្មេងទំនើងទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ជាចំណាត់ការដ៏មានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថរបស់ពួកគេ»។ ប្រធានបទទី ២នេះ ជាការប្រកួតប្រជែងរវាងក្រុម សិស្សសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញជាក្រុមស្រប និងសិស្សនៃវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ ជាក្រុមបដិសេធ។
កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាកម្មវិធីដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជាប្រចាំឆ្នាំ។ ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាកម្មវិធី ដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជាប្រចាំឆ្នាំ។ ការប្រកួតនេះ សម្រាប់សិស្សកម្រិតថ្នាក់ទី ១១ ទាំងសិស្សសាលារដ្ឋ និងសិស្សសាលាឯកជន៕ អត្ថបទ៖ គឹម ហុក


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣