ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆមាសទី១ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆមាសទី២។
កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖
ទី១. ពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ និងទិសដៅការងារដែលបានដាក់ចេញក្នុងកិច្ចប្រជុំកន្លងមក។
ទី២. ពិនិត្យ និងរកដំណោះស្រាយលើបញ្ហាប្រឈម ក៏ដូចជាសំណូមពរថ្មីៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទទួលបានតាមរយៈវេទិកាសាធារណៈ។
ទី៣. ពិភាក្សាលើរបាយការណ៍រួម និងកំណត់ទិសដៅការងារអាទិភាព ព្រមទាំងការងារផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់បន្ថែមសម្រាប់អនុវត្តបន្ត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារផ្នែកច្បាប់ ក្រុមការងារជនបង្គោលនៃក្រសួងមុខងារសាធារណៈ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីលេខាធិការដ្ឋានពាក់ព័ន្ធ សរុបអ្នកចូលរួមមានចំនួន ១០៧នាក់៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣