ព័ត៌មាន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តាកែវ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងសហការី នៅសាលាខេត្តតាកែវ។
បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព ការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងកិច្ចពិភាក្សានោះ គណៈកម្មការទី៣ និងរដ្ឋបាលខេត្ត បានពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន ៣ ដែលជាកម្លាំងចលករសំខាន់ រួមមាន៖
១. វិស័យវិនិយោគ៖ ជំរុញទាក់ទាញវិនិយោគក្នុង និងក្រៅប្រទេស កែលម្អបរិយាកាសធុរកិច្ច និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
២. វិស័យកសិកម្ម៖ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើនផលិតភាព គុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដើម្បីបង្កើនចំណូលជូនប្រជាកសិករ។
៣.វិស័យធនធានទឹក និងឧតុនិយម៖ ពង្រឹង និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្តារប្រឡាយមេ-ប្រឡាយរង ធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានារបស់ខេត្តដែលបានលើកឡើង គណៈកម្មការនឹងធ្វើការបូកសរុប ដើម្បីដាក់ជូនរដ្ឋសភា និងរាជរដ្ឋាភិបាលពិនិត្យ ស្វែងរកដំណោះស្រាយសមស្រប សំដៅជំរុញការអភិវឌ្ឍខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣