ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំងព្រមានចាត់វិធានការច្បាប់លើសំណង់រឹងមាំសង់បំពានចូលទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម បើមិនរុះរើតាមកាលកំណត់
លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា សំណង់ផ្ទះរឹងមាំរបស់ជនជាតិខ្មែរឥស្លាម ដែលសាងសង់រំលោភចូលតំបន់មាត់ទន្លេ និងទន្លេសាប ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មិនទាន់ត្រូវបានរុះរើចេញនៅឡើយទេ បើទោះបីអាជ្ញាធរបានជូនដំណឹង និងកំណត់ពេលវេលាឱ្យអនុវត្តក៏ដោយ ដែលគិតមកដល់ពេលនេះមានរយៈពេល១៩ថ្ងៃហើយ។
លោកអភិបាលរងខេត្តបានឱ្យដឹងថា ក្នុងចំណោមសំណង់ដែលត្រូវរុះរើ មានម្ចាស់សំណង់ម្នាក់ទៀតនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយបានរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញវិញបានជាច្រើនភាគរយរួចមកហើយ។ ប្រសិនបើដល់ថ្ងៃកំណត់ ម្ចាស់សំណង់ដែលសាងសង់រំលោភចូលដីមាត់ទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម នៅតែមិនព្រមរុះរើចេញដោយខ្លួនឯងទេ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ និងស្ដារទីតាំងដីមាត់ទន្លេឱ្យវិលត្រឡប់ទៅសភាពដើមវិញ។
ក្នុងនាមតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ជា សុខរិទ្ធ អភិបាលរងខេត្តបានជំរុញអោយអាជ្ញាធរតាមមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុស ទទួលត្រូវ លើសំណង់រឹងមាំទាំងអស់ ដែលសង់រំលោភចំណីផ្លូវ ចំណីស្ទឹង អូរ ទន្លេ ក៏ដូចជាក្នុងតំបន់ហាមឃាត់នានា។ ដូចករណីនេះ អាជ្ញាធរមូលដ្ឋានភូមិឃុំ បានឆ្លើយថា «មិនបានដឹង» តើម្ចាស់សំណង់សង់នៅពេលណា កន្លែងណា បានជាអាជ្ញាធរមិនដឹង ឬមួយសំណង់នេះសាងសង់តែមួយព្រឹករួច។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យម្ចាស់សំណង់ទាំងអស់ ដែលបានសាងសង់រំលោភលើដីសាធារណៈ ឬតំបន់ការពារធម្មជាតិ ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីជៀសវាងការប្រឈមមុខនឹងវិធានការច្បាប់ និងរួមចំណែកថែរក្សាធនធានធម្មជាតិ ព្រមទាំងសោភ័ណភាពតំបន់មាត់ទន្លេសាបឱ្យបានគង់វង្ស៕ ដោយ ៖ កាំង ហុងវាស្នា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣