ព័ត៌មាន
មន្ទីរការងារខេត្តស្វាយរៀងផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាអ្នកបើកបរដឹកកម្មករឱ្យចូលធ្វើការបន្ថែម ឬបន្តសិក្សា ជំនាញវិជ្ជាជីវៈ
មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមនិងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាក្រុមអ្នកបើកបរដឹកកម្មករតាមរោងចក្រ សហគ្រាស អោយចូលធ្វើការបន្ថែមក្រោយពីដឹកម្មករនៅតាមរោងចក្ររួចរាល់ ពិសេសចុះឈ្មោះចូលសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈនៅក្នុងមជ្ឈមណ្ឌល ដើម្បីបង្កើនសមត្ថមភាព ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហានធេនស្វាយរៀង ក្រុងបាវិត។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា ការដែលមន្ទីរចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណង៣សំខាន់ ទី១ បញ្ជៀបខ្លឹមសារច្បាប់ចរាចរណ៍ដល់ក្រុមអ្នកប្រកបរបរដឹកជញ្ជូនកម្មករអោយមានការប្រុងប្រយត្ន័ ខណៈដែលនៅខេត្តស្វាយរៀងមានការគ្រោះថ្នាក់ចរាចរណ៏មានការញឹកញាប់ ទី២ មន្ទីរក៏ជម្រាបព័ត៏មានដល់អ្នកបើកបរទាំងអស់អោយជ្រាប បើសិនជាចង់ធ្វើការនៅតាមរោងចក្រសហគ្រាស គាត់អាចចុះឈ្មោះសុំចូលធ្វើការរោងចក្រសហគ្រាស មន្ទីរនិងទៅសម្របសម្រួលជាមួយអ្នកគ្រប់គ្រងរោងចក្រ ដើម្បីឱ្យពួកគាត់បានចូលធ្វើការ ទោះបីធ្វើការមួយថ្ងៃ ៥ម៉ោង ឬ ៦ម៉ោងក៏ដោយ អាស្រ័យលើការព្រមព្រៀងគ្នា ក្នុងគោលបំណងឱ្យពួកគាត់បានចូលធ្វើការក្នុងរោងចក្រ បញ្ជៀសពួកគាត់ទំនេរទៅពិសារស្រា ដែលអាចនាំឱ្យបង្កគ្រោះថ្នាក់នៅពេលបើកបរ និងទី៣ចលនាពួកគាត់អោយទៅចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីទទួលបានជំនាញវិជ្ជាជីវៈ។
សូមបញ្ជាក់ថា បន្ទាប់ពីមន្ទីរចុះចលនាក្រុមកម្មករបើកបរដឹកកម្មករក៏ បានធ្វើការចុះឈ្មោះដើម្បីបន្តសិក្សានៅវិទ្យាស្ថានជាបន្តបន្ទាប់ផងដែរ៕ ដោយ ៖ ភា សារិត






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣