ព័ត៌មាន
សម្ដេចតេជោអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញបន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម
ភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
នៅអាកាសយានដ្ឋានអន្តរជាតិណូបៃ រដ្ឋធានីហាណូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម, ឯកឧត្តម លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។
ក្នុងឱកាសជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាមនេះ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹងបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ភាគីទាំងពីរក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមកឱ្យបានល្។ សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេសបន្តជួយគ្នាដើម្បីជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕








អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា