ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ពង្រឹងសមត្ថភាពឌីជីថលជូនមន្ត្រីរាជធានី-ខេត្ត ដើម្បីជំរុញកិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី កាន់តែល្អប្រសើរ
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពឌីជីថល សម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី» ជូនដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរមុខងារសាធារណៈទាំង២៥ រាជធានី-ខេត្ត នៅទីស្តីការក្រសួង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២៦ និងតម្រូវការជាក់ស្តែងរបស់មន្ត្រីមូលដ្ឋាន។ កម្មវិធីនេះមានការចែករំលែកបទពិសោធន៍ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួងចំនួន ៤រូប ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្វែងយល់ស៊ីជម្រៅពីតួនាទី និងភារកិច្ចក្នុងកិច្ចការរដ្ឋបាល, ការតាក់តែងលិខិតបទដ្ឋានរដ្ឋបាលឱ្យបានត្រឹមត្រូវ, ការគ្រប់គ្រងចរន្តឯកសារ និងការធ្វើការងារជាក្រុមតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណត់ និងគ្រប់គ្រងទិន្នន័យមន្ត្រី។
តាមរយៈវគ្គបណ្តុះបណ្តាលដែលរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់នេះ ក្រសួងមុខងារសាធារណៈរំពឹងថា មន្ត្រីរាជធានី-ខេត្ត នឹងទទួលបានចំណេះដឹង និងជំនាញបច្ចេកវិទ្យាកាន់តែច្បាស់លាស់ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងរដ្ឋបាលសាធារណៈកម្ពុជា ឱ្យក្លាយជារដ្ឋបាលប្រកបដោយភាពឆ្លាតវៃ ទំនើប និងឌីជីថល៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣