ព័ត៌មាន
យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
គិតមកដល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដើម្បីឱ្យមានជំនាញមួយប្រចាំជីវិត។
ទាក់ទិនការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រុមយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ការបណ្តុះបណ្តាលជំនាញ ធីវ៉េតនេះ ពិតជាល្អណាស់ ហើយល្អមែនទែន ពីព្រោះថា ទោះបីជាការរៀនឥតគិតថ្លៃក៏ពិតមែន ប៉ុន្តែទទួលបាននូវអារម្មណ៍កក់ក្តៅ ដោយសារគ្រូបង្រៀនមានជំនាញច្បាស់លាស់ក្នុងការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវ បូករួមទាំងការអនុវត្តន៍ផ្ទាល់ជាក់ស្តែងថែមទៀត។
ក្រុមយុវជនទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀត ក្រៅពីរៀនដោយមិនចំណាយអ្វីទាំងអស់ ពួកគាត់ក៏ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ ដើម្បីសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរក្នុងការមករៀនសូត្រនេះ។ ក្រុមយុវជន ក៏បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ ជាពិសេសទៅកាន់អតីតពលករ និងជនភៀសសឹក អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។
ពាក់ព័ន្ធកម្មវីធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅថា ត្រូវផ្តល់ឱកាសនូវការសិក្សាពេញមួយជីវិតដល់ប្រជាពលរដ្ឋទូទៅ ដល់យុវជន ពិសេសកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។
សូមជម្រាបថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតត្រឹមខែឧសភា ឆ្នាំ២០២៦ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាលតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានចំនួនសរុប ២៧,១ម៉ឺននាក់ ដែលផ្តល់ជំនាញស្របតាមទីផ្សារការងារនិងប្រាក់ចំណូលសមរម្យ៕អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣