ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន លើកទី៩ (The 9th AIPACODD)
វិមានរដ្ឋសភា៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយមន្ត្រីជំនួយការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៩ នៃក្រុមប្រឹក្សាផ្តល់យោបល់អន្តរសភាអាស៊ានស្តីពីគ្រឿងញៀន (The 9th AIPACODD)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីទីក្រុងម៉ានីល ប្រទេសហ្វីលីពិន ក្រោមមូលបទ៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការសភាអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការផ្សារភ្ជាប់គ្នានៃការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មពាក់ព័ន្ធ”។
លោកជំទាវ Maria Rachel J. Arenas អនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការរៀបចំអាយប៉ាឆ្នាំ២០២៦ នៃប្រទេសហ្វីលីពិន បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្តែងនូវអំណរគុណចំពោះការបន្តគាំទ្រយន្តការនេះពីសំណាក់សមាជិកអាយប៉ាទាំងអស់។
កិច្ចប្រជុំបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អគ្គលេខាធិការអាយប៉ា (AIPA)។ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះវិធីសាស្ត្ររួមរបស់សភាប្រទេសហ្វីលីពិន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសំខាន់នេះ ដែលឆ្លុះបញ្ចាំងពីគំរូដ៏មានន័យនៃការទទួលខុសត្រូវរួម និងការចូលរួមរបស់សភានៅគ្រប់កម្រិត។
ឯកឧត្តម Faustino “Inno” A. Dy V (តំណាងឱ្យប្រធានសភានៃសាធារណរដ្ឋហ្វីលីពិន) បានឡើងថ្លែងសុន្ទរកថាគន្លឹះ និងបានប្រកាសតែងតាំង ឯកឧត្តម Jonathan Keith T. Flores ជាប្រធានដឹកនាំកិច្ចប្រជុំ AIPACODD លើកទី៩ នេះ។
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម Jonathan Keith T. Flores បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសភាជាតិទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាបោសសម្អាត និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងតំបន់អាស៊ាន៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣