ព័ត៌មាន
នាយនាវីកម្ពុជាមួយរូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយនាវីប្រយុទ្ធលើលម្ហសមុទ្រពីប្រទេសអូស្រ្តាលី
ប្រទេសអូស្រា្តលី៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលរួមអបអរសាទរដល់សិស្សប្អូន អនុនាវីទោ កែវ ចាន់ប៊ីលី សិក្ខាកាមនាយនាវី កងទ័ពជើងទឹកកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ (Maritime Warfare Officer Course) ព្រមទាំងការអនុវត្តផ្ទាល់លើនាវា នៅមូលដ្ឋានកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី HMAS WATSON នៅទីក្រុងសុីដនី រដ្ឋញ៉ូវសោដវ៉ែល ប្រទេសអូស្ត្រាលី។
វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រនៃកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី មានរយះពេល ១ឆ្នាំ ដែលក្នុងនោះមាននាយនាវីអន្តរជាតិ ៥ រូបរួមទាំងលោកអនុនាវីទោ កែវ ចាន់ប៊ីលី ជានាយនាវីអន្តរជាតិម្នាក់ផងដែរក្នុងចំណោមនាយនាវីសរុប ៣២នាក់នៃវគ្គ នាយនាវីប្រយុទ្ធលើលម្ហសមុទ្រ ជំនាន់ទី ១៨។
ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលអបអរសាទរ និងជូនពរសិស្សប្អូន អនុនាវីទោ កែវ ចាន់ប៊ីលី សូមលោកទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់ទៀត។









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣