ព័ត៌មាន
មេឃុំបឹងណាយ បន្តប្តេជ្ញាបំរើសេវាសាធារណៈ និងប្រើប្រាស់ថវិកាជាតិឱ្យតម្លាភាព
កំពង់ចាម ៖ ប្រធានក្រុមប្រឹក្សាឃុំបឹងណាយនៃស្រុកព្រៃឈរ បានប្តេជ្ញាខិតខំប្រឹងប្រែងបន្តបំរើសេវាសាធារណៈ និងប្រើប្រាស់ថវិកាជាតិដោយតម្លាភាពដើម្បីកសាងអភិវឌ្ឍន៍នៅមូលដ្ឋានមួយនេះឲ្យកាន់ល្អប្រសើរបន្ថែមទៀត។
លោក ហ៊ីម ទីន ប្រធានក្រុមប្រឹក្សាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានលើកឡើងថា បច្ចប្បន្ននៅតាមភូមិទូទាំងឃុំរបស់លោក មានប្រព័ន្ធធារាស្ត្រ ភ្លើង ទឹក និងផ្លូវល្អស្អាតហើយ ដោយក្រុមប្រឹក្សាឃុំបានឯកភាពគ្នាធ្វើទៅតាមជំហានថវិកាដែលមានជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះក្រុមប្រឹក្សាឃុំបឹងណាយ បានបន្តគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋតាមខ្នងគ្រួសារដែលមានជីវភាពខ្វះខាតផងដែរ។ សម្រាប់រដ្ឋបាលឃុំសណ្តែកនៅអាណត្តិថ្មី ក៍បានយកថវិកាជាតិដែលទំលាក់មកប្រើប្រាស់ ដើម្បីការអភិវឌ្ឍន៍កែប្រែល់ហេដ្ឋារចនាសម្ពន្ធ័ជាពិសេសផ្លូវថ្នល់ ដែលជាសសៃឈាមចរន្តសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះដែរ លោក ហ៊ីម ទីន បានបន្តប្តេជ្ញាចិត្តបំពេញតួនាទីភារកិច្ចបំរើសេវាសាធារណៈមិនថាថ្ងៃសៅរ៍ឬអាទិត្យឡើយ ដោយបានដាក់វេនគ្នាប្រចាំការជានិច្ចទោះថ្ងៃឈប់សម្រាកក៍ដោយ ធ្វើយ៉ាងបំរើតម្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋានលោកឲ្យកាន់តែល្អបន្ថែមទៀត។
លោក ហ៊ីម ទីន ប្រធានក្រុមប្រឹក្សាឃុំបឹងណាយ នៃស្រុកព្រៃឈរ បានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍ក្នុងអាណត្តិលោកកាន់ជាមេឃុំ លោកនឹងបន្តស្ថាបនាកសាងសមិទ្ធផលថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ ផ្លូវថ្នល់ដោយកែប្រែពីផ្លូវដីទៅផ្លូវបេតុង និងការផ្តល់សេវាឲ្យលឿនរហ័សទាន់ចិត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋតាមភូមិនីមួយៗ៕ ដោយ ៖ សីហា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣