ព័ត៌មាន
អ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
ពោធិ៍សាត់៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា នេះ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែមទៀត ដែលចូលមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ មានសមាជិកសរុប៤,៦៩៤នាក់ និងអតីតមន្ត្រីរាជការស៊ីវិល ១,៦៤៩នាក់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ សមាគមបានបើកប្រាក់ឧបត្ថម្ភដល់គ្រួសារសព ចំនួន៧៥ករណី និងសហការជាមួយ ម.ជ.ជ. បើកប្រាក់ធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភដល់សព ចំនួន២០ករណី ក្នុងខែមិថុនា ដែលមានទឹកប្រាក់សរុប ២៩២,០៥២,៨៥៦រៀល។ ចំពោះវឌ្ឍនភាពនៅតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អនុវិទ្យាល័យ១កន្លែង (សិស្ស៣១៧នាក់), មណ្ឌលសុខភាព១កន្លែង, វត្តអារាម១កន្លែង និងអណ្តូងទឹក ៥២៥អណ្តូង។ សព្វថ្ងៃមានគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីអាស្រ័យផល ទាំង៦២៨គ្រួសារ គឺបានរស់នៅអចិន្ត្រៃយ៍ ចំនួន៤៧៧គ្រួសារ ដែលទទួលបានបណ្ណសមធម៌/ងាយរងហានិភ័យចំនួន ៤៥៨គ្រួសារ ហើយកំពុងចូលរួមសកម្មភាពសេដ្ឋកិច្ចតាមរយៈសហគមន៍កសិកម្ម ការដាំដុះម្ទេស និងការចិញ្ចឹមសត្វ។ បន្ថែមពីនោះ បានជ្រើសរើស បងប្អូនអតីតយុទ្ធជន និងនិវត្តជនថ្មី ដែលមានជីវភាពខ្វះខាត ចំនួន៣០០គ្រួសារ (ដោយជំហាន១ ចាប់ឆ្នោតរួចរាល់ ចំនួន២៤៩គ្រួសារ និងជំហាន២ ចំនួន៥១ ចាប់ឆ្នោតនាថ្ងៃនេះ)។
ឯកឧត្តម អ៊ុំ សុខ និងឯកឧត្តម ខូយ រីដា បានជម្រាបជូនថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» គឺជាភូមិគំរូដ៏ពិសិដ្ឋមួយ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមប្រកបដោយមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាស្ថាបនិកផ្ទាល់។ ហើយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុតជាប្រចាំលើសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនក្នុងភូមិគំរូមួយនេះ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់ និងការគិតគូររបស់សម្តេច។ អាជ្ញាធរខេត្ត បានប្រកាសពីការចាត់ចែងកែសម្រួលក្រុមការងារសម្ព័ន្ធមេត្រីភាពថ្មី ដើម្បីចុះជាប់ជាមួយមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជូនបងប្អូនឱ្យបានទាន់ពេលវេលា ពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលចូលមករស់នៅថ្មី៕ ដោយ ៖ ភារុន







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣