ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក្រើនរម្លឹកអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើសកម្មភាពបង្រ្កាបគ្រឿងញៀនជាប្រចាំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ នៅកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបន្តថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវដោះស្រាយឱ្យទាន់ពេលវេលាក្នុងករណីគ្រឿងញៀនរកឃើញគ្រឿងញៀនដោយផ្ទាល់ ឬតាម App no drug ព្រមទាំងយកចិត្តទុករៀបចំសណ្តាប់ធ្នាប់បរិវេនសាលារៀន គ្រឹះស្ថានសិក្សាឱ្យមានរបៀបរៀបរយ ដើម្បីជៀសវាងការប្រើប្រាស់អំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន ។
ប្រជាពលរដ្ឋចូលរួមក្នុងពិធីខាងលើបានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន និងរាយការណ៍ទៅសមត្ថកិច្ចរាល់ពេលឃើញអ្នកប្រើប្រាស់ និងចែកចាយ។ លើសពីនេះ ពលរដ្ឋទាំងនោះ បានកោតសសើរចំពោះអាជ្ញាធរនៅមូលដ្ឋានបានធ្វើការយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន។
គួរបញ្ជាក់ដែរថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។ ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងជាសកលអំពីគ្រោះថ្នាក់នៃគ្រឿងញៀន បង្ការ និងទប់ស្កាត់ការប្រើប្រាស់ ការជួញដូរខុសច្បាប់ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍មួយដែលគ្មានគ្រឿងញៀន និងធានាសុវត្ថិភាពសង្គម៕អត្ថបទ៖ ទូច សោភ័ណ













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣