ព័ត៌មាន
អភិបាលខេតកណ្ដាល ណែនាំដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍
កណ្ដាល៖ យុវជន យុវតី និងសិស្សានុសិស្សទាំងអស់ នៅពេលនេះមានឱកាសត្រូវតែខិតខំសិក្សារៀនសូត្រឱ្យទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់ជីវិតខ្លួន ដើម្បីបានលើកកម្ពស់ជីវភាពរបស់ខ្លួន ជួយដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើងនាពេលអនាគត។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ស្ថិតក្រុងសំពៅពូន ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានលើកឡើងថា៖ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងមានតម្រូវការធំធេងណាស់ នូវធនធានមនុស្សដែលមានសក្ដានុពល ដែលមានតម្រូវការអ្នកមានសមត្ថភាពការពារជាតិឱ្យបានច្រើនបន្ថែមទៀត ត្រូវការអ្នកកសាងសេដ្ឋកិច្ចសង្គម អ្នកបច្ចេកទេសវិទ្យាសាស្ត្រ អ្នកជំនាញឯកទេសគ្រប់វិស័យទាំងអស់ ដើម្បីរួមគ្នាក្នុងការកសាងប្រទេសជាតិរបស់យើង ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លះបន្ថែមទៀត។ ប្រទេសយើងមានប្រជាជនគ្រប់រូបដែលមានសក្ដានុពល សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារ នោះប្រទេសរបស់យើងនឹងមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយមិនមានប្រទេសណាមួយមកមើលងាយ ឬចង់មកឈ្លានពានប្រទេសយើងបានឡើង។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ បុរេសកម្ម និងស៊ីជម្រៅ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសលើអាទិភាព “មនុស្ស” ដោយបានកំណត់នូវផែនការយុទ្ធសាស្ត្រ និងវិធានការគន្លឹះនានាក្នុងការលើក កម្ពស់គុណភាពវិស័យអប់រំ និងធានាធ្វើយ៉ាងណាឱ្យសាលារៀន ក្លាយជាអង្គភាព ផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយប្រជាជន និងសហគមន៍ ជាពិសេសបណ្តុះបណ្តាល និងអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានចំណេះដឹងទូលំទូលាយ សមត្ថភាពខ្ពស់ គំនិតច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ល្អ ដែលអាចឆ្លើយតបទៅនឹងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល នៃបដិវត្ដឧស្សាហកម្ម៤.០។ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់ រដ្ឋបាលក្រុងសំពៅពូន គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ រួមជាមួយមន្ទីរអបរំ យុវជន និងកីឡាខេត្ត ត្រូវរួមគ្នាថែរក្សាអគារសិក្សា និងសមិទ្ធផលនានាទាំងអស់នេះ ឱ្យបានយូរអង្វែង ក្នុងការប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ។ បន្តពង្រឹងគុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សា ចូលរួមប្រកួតប្រជែង អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ថែរក្សាអនាម័យ សោភណភាព បរិស្ថាន និងសមិទ្ធផលរបស់សាលា ឱ្យ បានស្ថិតស្ថិរយូរអង្វែង ជាមួយគ្នានេះដែរមានសាលារៀនហើយមិនទាន់សម្រេចគោលដៅរបស់យើងចង់បាននោះទេ អ្វីដែលយើងចង់បានមានសាលារៀនសមរម្យហើយ គឺសិស្សានុសិស្សទាំងអស់ត្រូវមានចំណេះដឹង និងរៀនកាន់តែពូកែជាងមុន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលរបស់សង្គមជាតិ ដែលនេះជាគោលដៅរបស់យើងចង់បាន។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការសប្បុរសធម៌ ដែលបានលះបង់នូវធនធាន ចូលរួមចំណែកយ៉ាងសកម្មកសាងសមិទ្ធផលអគារសិក្សាទាំងនេះ រហូតលេចចេញជារូបរាងយ៉ាងស្រស់បំព្រង។ ទឹកចិត្តសប្បុរសធម៌ និងការចូលរួមនេះ គឺជាវប្បធម៌នៃការចែករំលែកដ៏ប្រពៃ និងជាការវិនិយោគដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស និងអនាគតកូនចៅជំនាន់ក្រោយរបស់យើង។ដោយ៖ សៅ យ៉ាម៉ង់








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣