ព័ត៌មាន
ក្រសួងសង្គមកិច្ច អនុញ្ញាតឱ្យ សមាគម អង្គការចំនួន ១៤ បន្តសកម្មភាពលើវិស័យសង្គមកិច្ចនៅកម្ពុជា
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦នេះ បានចុះហត្ថលេខាអនុញ្ញាតឱ្យសមាគម អង្គការចំនួន ១៤ ចាប់ផ្ដើម និងបន្តសកម្មភាពការងារជួយលើវិស័យសង្គមកិច្ចនៅកម្ពុជា។ ការអនុញ្ញាតនេះ ព្រោះក្រសួងសង្គមកិច្ចពិនិត្យឃើញសកម្មភាពការងារល្អ ដែលសមាគម អង្គការបំពេញបានត្រឹមត្រូវកន្លងមក។
ក្នុងពិធីចុះហត្ថលេខាអនុញ្ញាតឱ្យសមាគម អង្គការ ចាប់ផ្ដើម និងបន្តសកម្មភាពការងារ លើវិស័យសង្គមនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងជាការអបអរសាទរ ដែលសមាគម អង្គការទទួលបានការអនុញ្ញាត ការចាប់ផ្ដើមសកម្មភាពការងារ និងបន្តការងារលើវិស័យសង្គមកិច្ចនៅកម្ពុជា។ សមាគម អង្គការទាំង ១៤នេះ រួមមាន អង្គការ International Justice Mission អង្គការ Cambodian Children’s Fund អង្គការ Joy Fountain Foundation អង្គការ University of the Nations អង្គការ Italian Association for Aid to Children អង្គការ Free to SHINE អង្គការ HAGAR International Foundation អង្គការពន្លឺកម្ពុជា អង្គការ Citipointe International Care and Aid អង្គការ Japan Cambodia Interactive Association អង្គការស្វែងយល់លទ្ធភាពអ្នក អង្គការ The Hard Place Community សមាគមពន្លឺសហគមន៍នៃព្រះគ្រីស្ទសម្រាប់កុមារកម្ពុជា និងអង្គការម្លប់ឬស្សី។
សមាគម អង្គការទាំងនេះ នឹងអនុវត្តនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ធំ ខេត្តសៀមរាប បាត់ដំបង ខេត្តព្រៃវែង និងខេត្តកំពង់ចាម។ ការជួយផ្តោតលើក្រុមគោលដៅជាជនរងគ្រោះ ជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។
ឯកឧត្តមរដ្ឋលេខាធិការ បង្ហាញនូវភាពសប្បាយចិត្ត ដែលសមាគម អង្គការ មួយចំនួនបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច ក្នុងការជួយលើការងារសង្គមកិច្ច ជាច្រើនឆ្នាំមកនេះ។ លោកសង្ឃឹមជឿជាក់ថា ទាំងសមាគម អង្គការថ្មី ក៏ដូចជាសមាគម អង្គការដែលបានធ្វើការរួមគ្នាជាមួយក្រសួងសង្គមកិច្ចជាច្រើនឆ្នាំមកនេះ នឹងបន្តបេសកកម្មការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ សម្រាប់ផ្ដល់ជាអត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋងាយរងគ្រោះ។
លើសពីនេះ ឯកឧត្តម បានផ្តល់ជាមតិ និងអនុសាសន៍ដល់មន្ត្រីក្រសួង និងអង្គការ ដោយស្នើសុំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រើសរើសបុគ្គលិកជាជនមានពិការភាព ដើម្បីចូលរួមបម្រើការងារ ទៅតាមលទ្ធភាព និងជួយផ្សព្វផ្សាយដល់កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រោយពេលធ្វើ សមាហរណកម្មទៅក្នុងសហគមន៍ អាចទាក់ទងទៅខាងឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាដើម។
បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតបានស្នើសុំសមាគម និងអង្គការជួយផ្សព្វផ្សាយបន្តជូនដល់ក្រុមគោលដៅដែលមានដូចជា អ្នកមើលថែកុមារ ស្ត្រីរងគ្រោះដោយ អំពើហិង្សានិងជួញដូរ ជនមានពិការភាព មនុស្សវ័យចាស់ គ្រួសារក្រីក្រ។ល។ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះ ឲ្យទៅចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបានឱកាស និងអត្ថប្រយោជន៍ជា ច្រើនពីប្រព័ន្ធគាំពារសង្គមផ្លូវការនានា ដូចជាការបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងការគាំពារ សង្គមផងដែរ។ អត្ថបទ៖គឹមហុក








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣