ព័ត៌មាន
គណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវិមានឈ្នះ ឈ្នះ
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានឈ្នះ ឈ្នះ គណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស នៃទ័ពអាកាសវៀតណាម រួមជាមួយសមាជិកចំនួន ១០រូប បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវិមានឈ្នះ ឈ្នះ ។
ក្រោមអនុសាសន៍ណែនាំរបស់លោកជំទាវ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជានាយកអង្គភាពសេនា។ ក្រុមការងារបដិសណ្ឋារកិច្ចបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូ មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសវៀតណាម ដោយមានការទទួលស្វាគមន៍នៅក្នុងពិជ័យសេនាដែលជាអគាររដ្ឋបាល និងបានផ្តល់បទឧទ្ទេសនាមអំពីតំបន់ប្រវត្តិសាស្ត្រយោធា និងដំណើរការការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ អំឡុងពេលឆ្នាំ១៩៩៦ និង១៩៩៨ ទៅដល់ប្រតិភូ មុនបន្តដំណើរទស្សនកិច្ចចូលទៅខាងក្នុងសារមន្ទីរតេជោសន្តិភាព និងបាន បន្តផ្តល់បទឧទេសនាមគណៈប្រតិភូអំពីប្រវត្តិសាស្ត្រ និងដំណើរជាតិកម្ពុជា ជាពិសេសដំណើរសង្គ្រោះជាតិចេញពីខ្មែរក្រហម ផ្សារភ្ជាប់ទៅនឹងជីវិតដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន កាល់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោដែលបានដាក់ចេញនៅក្នុងអំឡុងដើមឆ្នាំ១៩៩៦ អមជាមួយចម្លាក់ សិលាចារិក គំនូរ រូបភាពដែលមានចារឹកនៅលើស្ថាបត្យកម្មប្រវត្តិសាស្ត្រវិមានឈ្នះ ឈ្នះ ឯកឧត្តមមេបញ្ចាសការ មានចំណាប់អារម្មណ៍ខ្ពស់ក្នុងដំណើរប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ដែលមានការផ្សារភ្ជាប់ទៅនឹងភាគីវៀតណាមរហូតឈានទៅដល់ការផ្តួលរំលំរបបប្រលៃពូជសាស្ត្រនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងប្រតិបត្តិការនៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោអំឡុងឆ្នាំ ១៩៩៧-១៩៩៨ ដែលបាននាំមាគ៌ាកម្ពុជាឲ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ទ័ពអាកាស វៀតណាម ក្រុមការងារមគ្គុទេសក៏បានផ្ដល់ជូនគណៈប្រតិភូនូវចំណុចដ៏មានសារៈសំខាន់ គឺការស្វែងយល់ជាពិសេសអំពីវិធីសាស្ត្របញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ និងយល់កាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាព។ ប្រធានប្រតិភូ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) បានបង្ហាញភាពស្ញប់ស្ញែងចំពោះវីរៈដឹកនាំរបស់សម្ដេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងជឿជាក់ថាកម្ពុជាត្រូវការសន្តិភាពដើម្បីអភិវឌ្ឍប្រទេស និងកានការវាយតម្លៃខ្ពស់ និងលើកសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញ តាមរយៈនយោបាយដ៏ពិសិដ្ឋមួយដែលបានបញ្ចប់សង្រ្គាមផ្ទៃក្នុង។ ឯកឧត្តម មេបញ្ជា មានការមានការពេញចិត្តជាខ្លាំងនៅក្នុងដំណើរការទស្សនកិច្ចនៅក្នុងវិមានឈ្នះ ឈ្នះ ដែលជានិច្ចជាកាលប្រទេសវៀតណាមតែងតែមនាប្រតិភូសំខាន់បានចុះមកទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ជាបន្តបន្ទាប់ ជាពិសេសកាលពីឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏ធ្លាប់មានវត្តមានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាវិមានឈ្នះ ឈ្នះ ដែលបានបង្ហាញពីចំណងមិត្តភាពកម្ពុជា-វៀតណាម ទៅលើប្រតិបត្តិការនានា។ ឯកឧត្តម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការងារប្រវត្តិសាស្ត្រយោធារវាងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការនេះជាអត្តសញ្ញាណ្ណបង្ហាញទៅប្រជាជនកម្ពុជា និងវៀតណាមជំនាន់ក្រោយថាកិច្ចសហប្រតិបត្តិក្នុងក្របខ័ណរវាងប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងការចែករំលែកបច្ចេកទេសក្នុងការចងក្រង និងការសិក្សាស្រាវជ្រាវដែលមានប្រសិទ្ធខ្ពស់។ ឯកឧត្តម មេបញ្ជាការ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិនេះគម្បីមានការចងចាំ ដឹងគុណ និងបន្តលើកកំពស់អំពីសំណាក់ប្រជាជនរបស់ទាំងពីរ ដើម្បីកសាងទិសដៅអភិវឌ្ឍន៍រួមគ្នា។ ជាចុងឯកឧត្តម បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងវីរបុរសដែលនៅសេសសល់នៃប្រទេសបងប្អូនយើង គឺកម្ពុជា ហើយសូមជូនពរឱ្យប្រទេសកម្ពុជាបានរីកចម្រើនឥតឈប់ឈរ។ សូមឱ្យមិត្តភាពរវាងវៀតណាម និងកម្ពុជានៅតែរឹងមាំជារៀងរហូត៕













-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន7 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា