ព័ត៌មាន
ប្រធាន គ.ល.ក. ណែនាំដល់អគ្គលេខាធិការដ្ឋានបន្តសហការជាមួយអាជ្ញាធរគ្រប់គ្រងល្បែងពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព
ប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. សហការជាមួយក្រសួង មហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ បន្តគ្រប់គ្រងសន្តិសុខនៅតាមគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមា និងចូលរួមយុទ្ធនាការប្រឆំាងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ស្របតាមនិន្នាការនៃការគ្រប់គ្រង់វិស័យល្បែងពាណិជ្ជកម្មទាំងក្នុងតំបន់ និងលើសកលលោក ក្នុងនោះសម្រាប់កម្ពុជាវិស័យនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងគោលបំណងធានាឱ្យបានល្អ លើការគ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្ម សមាហ័រណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូលជូនរដ្ឋ និងការរក្សាសុវត្ថិភាពនិងសន្តិសុខសង្គម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុម ការងារចម្រុះ ចំណុចលេខាធិការដ្ឋាន គ.ប.ច.ប. គណៈបញ្ហាការឯកភាពរាជធានី-ខេត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីរឹង បណ្តឹងការគ្រប់គ្រង ត្រួតពិនិត្យ និងការវាយតម្លៃទីតាំងកាស៊ីណូ និងទីតាងមណ្ឌលល្បែងពាណិជ្ជកម្មទាំងអស់។ ត្រូវបន្តចុះពិនិត្យ និង វាយតម្លៃគុណភាពកាស៊ីណូនៅទូទាំងប្រទេសតាមផែនការកំណត់ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យច្បស់លាស់ ដើម្បីមាន មូលដ្ឋានរឹងមាំ សម្រាប់បន្ត ឬលុបអាជ្ញាប័ណ្ណការស៊ីណូណាមួយ។ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវពិនិត្យឱ្យបានលម្អិតនិងម៉ត់ចត់បំផុត ដើម្បី ធានាថា ទីតាំងឬបរិវេណកាស៊ីណូទាំងអស់ មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រៅពីនេះ អគ្គលេខាធិការ ដ្ឋាននៃ គ.ល.ក. ក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បី បង្កើនតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង ពោលគឺត្រូវអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការកាស៊ីណូពីចម្ងាយ ភ្ជាប់ជាមួយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រង់គ្រងកាស៊ីរបស់ប្រតិបត្តិករ និងក៏ត្រូវបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានសកម្មភាព ប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងគ្រប់គ្រងរំហូរភ្ញៀវចេញ-ចូលទីតាំង និងបរិវេណកាស៊ីណូនីមួយៗ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវរៀបចំនិងជំរុញដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋាន គតិយុត្ត នីតិវិធីប្រតិបត្តិស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានា ដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព និងសមត្ថភាពនៃការគ្រប់គ្រង ល្បែងពាណិជ្ជកម្មស្របតាមនិន្នាការ បច្ចុប្បន្ននៃការវិវត្តយ៉ាងរហ័ស ក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ លើកកម្ពស់បរិយាកាសនៃការវិនិយោគ និងជំរុញការប្រមូលចំណូលជូនរដ្ឋថែមទៀត និងយកចិត្តទុកដាក់ ស្តាប់ និងទទួលយកនូវសំណូមពរ និងកង្វល់នានារបស់ប្រតិបត្តិករកាស៊ីណូ ដើម្បីដាក់ចេញជាវិធានការ និងផែនការសកម្មភាពជាក់ល័ក្ខ សម្រាប់ជំរុញបំពេញលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានពេញលេញ។ ទន្ទឹមនេះក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ក៏ ត្រូវបន្តចូលរួមទប់ស្កាត់សកម្មភាពអាជីវកម្ម និងការលេងល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព ដែលជាផ្នែកមួយនៃគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង