ព័ត៌មាន
មុខងារចម្បងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ ត្រូវបានកំណត់សម្រាប់ «វិស័យនាវាចរណ៍»
គម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នៃក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ចិន ហៅកាត់ជាភាសារអង់គ្លេស FTC មានមុខងារចម្បងគឺត្រូវបានកំណត់សម្រាប់ «វិស័យនាវាចរណ៍» តាមរយៈការសាងសង់សំណង់ជណ្ដើរទឹកនាវាចរណ៍។ នេះបើតាមប្រសាសន៍លោក វ៉ាង វៃ ប្រធានវិស្វករនៃគម្រោង FTC បានថ្លែងក្នុងបាឋកថាអន្តរជាតិ «កសាងក្តីសុបិនហ្វូន» ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ចិន ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងបាឋកថា លោកបានបន្តថា ផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន-តេជោ នឹងបង្កើតបានជាច្រករបៀងដឹកជញ្ជូនតាមផ្លូវទឹកថ្មី តភ្ជាប់រវាងបណ្តាញផ្លូវនាវាចរណ៍ក្នុងប្រទេសនៃទន្លេមេង្គជាមួយនឹងបណ្តាញកំពង់ផែនៅភាគនិរតី ក្នុងគោលបំណងបង្កើតឡើងនូវ «ច្រកចេញ-ចូលសមុទ្រតាមផ្លូវទឹកក្នុងស្រុកផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជា»។ ទទឹមនឹងការឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន នៃនាវាចរណ៍ហើយនោះ គម្រោងនេះក៍បានគិតគូររួមបញ្ចូលនូវមុខងាររំដោះទឹកជំនន់ ព្រមទាំងរក្សាចំណុចតភ្ជាប់សម្រាប់ប្រព័ន្ធស្រោចស្រពកសិកម្ម និងការប្រើប្រាស់ប្រភពធនធានទឹកគ្រប់ជ្រុងជ្រោយជាដើម។
លោកបានបន្តទៀតថា គម្រោង FTC បានកំណត់នូវស្តង់ដារនាវាជាក់លាក់ក្នុងនោះរួមមាន៖នាវាធ្វើនាវាចរាចរណ៍ ទន្លេ និងសមុទ្រ ខ្នាតទម្ងន់ ៣,០០០តោន ប្រភេទប្រើប្រាស់បានទូទៅសម្រាប់ដឹកទំនិញរាយ និងកុងតឺន័រ ដែលមានប្រវែងសរុប ៩២,៥ ម៉ែត្រ,ទទឹងសរុប១៣,៨ម៉ែត្រ និងជម្រៅទឹក ៣,៨ម៉ែត្រ។នាវាធ្វើនាវាចរណ៍ខ្នាតទម្ងន់ ១,៥០០តោន មានប្រវែងសរុប៦៤,៧ម៉ែត្រ,ទទឹង១២,៨ម៉ែត្រ និងជម្រៅទឹក៣,៤ម៉ែត្រ និងការកំណត់ស្តង់ដារផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា គម្រោង FTC បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី២ កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទ៖ទូច សោភ័ណ








-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន7 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា