ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រួរសារអតីតយុទ្ធជននៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ នៅក្នុងក្រុងច្បារមន ដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ និងអតីតយុទ្ធជនដែលងាយរងហានិភ័យចំនួន៥០គ្រួសារ។
ការជួបសំណេះសំណាលបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នៅក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការសោកស្តាយ ចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ ក្រោមការគិតគូពីសុខទុក្ខរបស់បងប្អូនដែលរងគ្រោះដោយបាតុភូតធម្មជាតិនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងណែនាំដល់ក្រុមការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឱ្យនាំស្បៀងអាហារសង្គ្រោះបន្ទាន់ទៅចែកជូនដល់ប្អូនដើម្បីសម្រាលដល់ការលំបាកចំពោះមុខហើយជាមួយនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្ញើការសួរសុខទុក្ខនិងណែនាំដល់អាជ្ញាគ្រប់លំដាប់ថ្នាក់ឱ្យចុះពិនិត្យនិងតាមដានស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនក្រោយរងផលប៉ះពាល់ផងដែរ និងរួមគ្នាគិត រួមគ្នាដោះស្រាយធ្វើយ៉ាងណាកុំឱ្យបងប្អូនរងគ្រោះដោយដាច់ស្បៀងបន្ថែមទៀត។
នៅក្នុងឱកាសសំណេះសំណាលនោះដែរ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ការគិតគូទាន់ពេលវេលាចំពោះបងប្អូនដែលរងគ្រោះ គឺស្តែងបង្ហាញឱ្យឃើញច្បាស់ពីការខ្វល់ខ្វាយរបស់ថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែណែនាំដល់ក្រុមការងារសាខា អនុសាខាតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុកឱ្យចុះជាប់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបន្ទាន់រាល់ពេលពលរដ្ឋជួបការលំបាក និយាយជារួមទីណាមានទុក្ខលំបាក ទីនោះគឺត្រូវមានក្រុមការងារកាកបាទក្រហមកម្ពុជា និងទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាចុះជួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន គ្រាដែលរដូវវស្សាបានឈានចូលមកដល់។ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់និងអាចកើតមានឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដូច្នេះសូមបងប្អូនធ្វើការទំនាក់ទំនងឱ្យបានពេលវេលាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍ក្នុងករណីជួបឧបទ្ទវហេតុគ្រោះធម្មជាតិ.៕ អត្ថបទបាន សុខរិទ្ធិ















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣