ព័ត៌មាន
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាប់យកឱកាសដ៏អំណោយផលនៃរដូវវស្សានេះ ដោយចូលរួមក្នុងយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូត El Niño (អែ លនីញ៉ូ) និងការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថាន បានរៀបចំកូនឈើចំនួន ៥លានដើម សម្រាប់ចែកជូនសាធារណជន ដោយឥតគិតថ្លៃនៅក្នុងឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការដាំដើមឈើឱ្យបានយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងពង្រីកគម្របបៃតងរបស់កម្ពុជា តាមរយៈការចូលរួមយ៉ាងទូលំទូលាយពីសំណាក់សាធារណជន។
សាធារណជនអាចទទួលយកកូនឈើ ដោយឥតគិតថ្លៃពីគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស និងពីថ្នលបណ្តុះកូនឈើថ្នាក់តំបន់ទាំង ៥របស់ក្រសួង ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចមកទទួលដើមឈើ និងយកទៅការដាំនៅក្បែរមូលដ្ឋាន។
លើសពីនេះទៅទៀត កូនឈើរាប់ម៉ឺនដើម នឹងត្រូវដាក់តាំងបង្ហាញ និងចែកជូនដោយឥតគិតថ្លៃនៅក្នុង «ពិព័រណ៍«ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា នៅមុខទីស្តីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញ។ អ្នកចូលទស្សនា នឹងមានឱកាសទទួលបានកូនឈើ ដើម្បីយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម ចម្ការ កន្លែងធ្វើការ ភូមិឋាន និងទីសាធារណៈនានា។
សូមបញ្ជាក់ថា រដូវវស្សាផ្តល់នូវលក្ខខណ្ឌសមស្របបំផុតសម្រាប់ការដាំដុះដើមឈើ ព្រោះទឹកភ្លៀងគ្រប់គ្រាន់ ជួយឱ្យកូនឈើតូចៗអាចចាក់ឫសបានរឹងមាំ និងមានអត្រារស់រានមានជីវិតខ្ពស់។ ការចែកជូនកូនឈើនៅទូទាំងប្រទេសនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ក្រសួងបរិស្ថានក្នុងជំរុញការដើមដើមឈើ និងការបង្កើនគម្របព្រៃឈើ ព្រមទាំងជំរុញឱ្យប្រជាជនកម្ពុជាគ្រប់រូប ក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន។
ដើមឈើ គឺជាខែលការពារធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយរបស់ប្រទេស ប្រឆាំងនឹងផលប៉ះពាល់នៃបាតុភូត El Niño និងការប្រែប្រួលអាកាសធាតុ។ ដើមឈើ ជួយកាត់បន្ថយកម្តៅ រក្សាសំណើមដី ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះស្រទាប់ដី ចាប់យកឧស្ម័នកាបូនិច លើកកម្ពស់គុណភាពខ្យល់ ផលិតឧស្ម័នអុកស៊ីសែន និងផ្តល់ជាជម្រកសម្រាប់សត្វព្រៃ។ ការពង្រីកគម្របដើមឈើ ក៏ជួយឱ្យសហគមន៍មូលដ្ឋាននានាបង្កើនភាពធន់នឹងកម្តៅ និងទប់ស្កាត់ការខ្វះខាតទឹកអូសបន្លាយពេលផងដែរ។
ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប រួមមាន៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា ព្រះសង្ឃ កសិករ មន្ត្រីរាជការ កងកម្លាំងប្រដា ប់អាវុធ អាជីវករ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានឱ្យមកចូលរួមទស្សនា «ពិព័រណ៍ពន្លកបៃតង» និងចូលរួមក្នុងចលនាដាំដើមឈើជាតិនៅឆ្នាំនេះ ឱ្យបានច្រើនកុះករ។
ក្រសួងបរិស្ថាន សូមធ្វើការគូសបញ្ជាក់ថា៖ «ដើមឈើគ្រប់ដើមដែលបានដាំនៅថ្ងៃនេះ នឹងជួយពង្រឹងកម្ពុជានៅថ្ងៃស្អែក។ យើងអាចរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃបាតុភូត El Niño ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារធនធានទឹក បង្កើនជីវៈចម្រុះ និងធ្វើឱ្យកម្ពុជាឱ្យមានភាពស្រស់បំព្រង បៃតង និងស្រស់ស្អាតសម្រាប់ជំនាន់ក្រោយ»។
ក្រសួងបរស្ថានសូមធ្វើការ លើកទឹកចិត្តដល់សាធារណជន ដែលមកទទួលយកកូនឈើទាំងអស់ សូមយកទៅដាំ និងថែទាំវាឱ្យបានដិតដល់ ដើម្បីកូនឈើមានការលូតលាស់បានល្អ ដែលបង្ហាញពីការចូលរួមជំរុញជោគជ័យនៃយុទ្ធនាការនេះ ដែលមិនមែនវាស់វែងត្រឹមតែចំនួនកូនឈើ ដែលបានចែកជូននោះទេ ប៉ុន្តែគឺការឆ្លុះបញ្ជាំងពីអត្រាចំនួនដើមឈើ ដែលរស់រានមានជីវិត និងលូតលាស់ទៅជាដើមឈើដ៏រឹងមាំ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងរាជរដ្ឋាភិបាល និងសាធារណជន ក្រសួងបរិស្ថាន មានគោលបំណងកសាងវប្បធម៌ដាំដើមឈើ និងការស្រឡាញ់ការពារបរិស្ថាន ឱ្យបានយូរអង្វែង ដើម្បីធានាថា កម្ពុជានៅតែជាប្រទេស ដែលស្អាត បៃតង មានភាពធន់ និងមានចីរភាព សម្រាប់ជំនាន់ក្រោយៗទៀត៕












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS23 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា