ព័ត៌មាន
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តឱ្យយុវជន យុវនារី ជ្រើសរើសជំនាញសិក្សាផ្អែកលើទេពកោសល្យ និងតម្រូវការជាក់ស្តែងក្នុងទីផ្សារការងារ ពោលគឺ ចៀសវាងការរៀនតាមគ្នាធានា។បាននូវឱកាសការងារខ្ពស់ កំណើនចំណូល និងភាពជោគជ័យយូរអង្វែង។
លើកឡើងក្នុងពិធីបើកវេទិកាការងារ និងកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ថា ជីវិតរបស់មនុស្សគ្រប់រូប គឺតែងតែផ្សារភ្ជាប់ទៅនឹងការងារ ដែលជាប្រភពចំណូលដ៏ចម្បងក្នុងការទ្រទ្រង់ជីវភាព។ លោកបានបន្តថា ដើម្បីទទួលបានការងារដ៏សមរម្យ មានស្ថិរភាព និងរីកចម្រើន តម្រូវឱ្យបុគ្គលម្នាក់ៗមានផែនការងារច្បាស់លាស់។
លោកអនុប្រធាន បានលើកឡើងបន្ថែមថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ទីផ្សារការងារកំពុងរងឥទ្ធិពលនៃការផ្លាស់ប្តូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធបញ្ញាសិប្បនិមិ្មត (AI) ។ ដូច្នេះយុវជនត្រូវរៀនប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ អភិវឌ្ឍជំនាញឌីជីថល ជំនាញភាសាបរទេស និងជំនាញដោះស្រាយបញ្ហាដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគតផងដែរ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ លោក ឃី ម៉េងហួត អ្នកឯកទេសជ្រើសរើសបុគ្គលិកនៅក្នុងវិស័យហិរញ្ញវត្ថុ និងកញ្ញា ឡា សុឃីម បុគ្គលិកផ្នែកធនធានមនុស្សក្នុងវិស័យសំណង់ បាននិយាយដោយគាំទ្រថា ជាកាពិតណាស់ ប្រសិនបើយុវជនរៀនជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពួកគាត់នឹងរួមចំណែកកាន់តែខ្ពស់ក្នុងការអភិវឌ្ឍសង្គមជាតិកាន់តែរីកចម្រើននាពេលអនាគត។ តំណាងវិស័យឯកជនទាំងពីររូបនេះ ក៏បានលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយក៏គួររៀនផ្តោតលើជំនាញមួយឱ្យច្បាស់លាស់ ដើម្បីអាចទទួលបានជោគជ័យនៅក្នុងអាជីពការងារទៅពេលអនាគត។
ដើម្បីផ្គូផ្គង រវាងក្រុមហ៊ុនឯកជនដែលតម្រូវការងារ និងគ្រឹះស្ថានបណ្តុះបណ្តាលដែលផ្តល់ជំនាញកម្លាំងពលកម្ម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំវេទិការការងារ និងកម្មសិក្សាការងារ ដែលមានការចូលរួមពីស្តង់ក្រុមហុ៑នចំនួន២១ ផ្តល់ការងារចំនួនជាង ៤ពាន់កន្លែង មកពីគ្រប់វិស័យ ក្នុងគោលបំណងឱ្យយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់ អាចទទួលបានព័ត៍មានឱកាសការងារ ព្រមទាំងការចែករំលែកចំណេះដឹងថ្មីៗបន្ថែមនូវព័ត៍មានទីផ្សារការងារជាដើម ពីស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលកំពុងមានសក្តានុពល និងតម្រូវការខ្ពស់៕អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣