ព័ត៌មាន
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពីការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំសិស្សានុសិស្សចំនួន១៣នាក់ ទៅចូលរួមការប្រកួតក្នុងកម្មវិធី The Young Master Challenge Global Final 2026 នៅសាកលវិទ្យាល័យ Queen Mary នៃចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១៩មិថុនានេះ រហូតដល់ថ្ងៃទី២៨មិថុនា ហើយមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាស ៣នាក់ មេដាយប្រាក់ចំនួន ៥នាក់ និងមេដាយសំរឹទ្ធចំនួន ៥នាក់ និងទទួលបាន ពានមាស១ ប្រាក់១ និងសំរឹទ្ធមួយផងដែរ ដែលនីតិវិធីនៃការប្រឡងមានពីរប្រភេទគឺ ១. ប្រឡងផ្ទាល់ជាបុគ្គល និង២ប្រឡងជាក្រុម។ កម្មវិធីនេះដឹកនាំក្រុមដោយ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ រ័ត្ន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ។
សូមបញ្ជាក់ថា កម្មវិធីប្រឡង The Young Master Challenge Global Final 2026 នេះមាន៣៣ប្រទេសចូលរួម ហើយក្រុមសិស្សជ័យលាភីកម្ពុជា នឹងវិលត្រឡប់ដល់កម្ពុជាវិញនៅរសៀលថ្ងៃអាទិត្យទី ២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៤ និង១៥នាទី តាមជើងយន្តហោះលេខ QR970៕ អត្ថបទ៖ គង់ រ៉េន



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS24 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា