Connect with us

ព័ត៌មាន

សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ការទាមទារទឹកដីស្របច្បាប់កម្ពុជានោះឡើយ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី ប្រកបដោយភាពអត់ធ្មត់ តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ការការពារទឹកដីត្រូវតែការពារ ប៉ុន្តែកម្ពុជាយើងត្រូវមានការអត់ធ្មត់ ហើយត្រូវប្រើច្បាប់អន្តរជាតិ ឲ្យអស់លទ្ធភាព ខណៈការចរចាទ្វេភាគីក៏នៅតែបន្ត ហើយកន្លែងណាដែលភាគីថៃគេបិទទ្វាយើងនឹងទៅតាមរយៈច្បាប់ ឬតុលាការអន្តរជាតិ។

សម្តេចធិបតី បានលើកឡើងថា ការអត់ធ្មត់ និងការរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃនេះ គឺដោយសាររាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរវេចបង្វេចរត់ និងបាត់បង់នូវអ្វីដែលពួកគាត់បានខិតខំរកមកដោយលំបាក ហើយវិនាស់ទៅវិញត្រឹមតែមួយភ្លេតនោះឡើយ ហើយមួយវិញទៀតពេលណាមានសង្រ្គាម មានការច្បាំងគ្នាដោយប្រដាប់អាវុធនោះវានឹងមិនងាយចប់នោះទេ វានឹងធ្វើឲ្យប៉ះពាល់កាន់តែធំឡើងនូវសេដ្ឋកិច្ចជាតិទាំងមូល៕

អត្ថបទ ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia