ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយពីឱកាសការងារ និងតម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬបន្ថែមុខវិជ្ជា ។
ក្នុងពិធីបើកការតាំងពិព័រណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវតែចាប់យកឱកាសពីការតាំងពិព័រណ៍នេះ ដូចជាស្ដាប់ការពន្យល់ ឬស្ដាប់បទពិសោធន៍ពីអតីតនិស្សិត ឬការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់នីមួយៗដោយយកចិត្តទុកដាក់ ជាមួយនឹងការកាត់ត្រា និងសួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង ។
ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានចែករំលែកនូវគំនិតមួយចំនួន ដល់យុវជន ក្នុងនោះត្រូវជ្រើសរើសជំនាញ និងអាជីពដោយការយល់ដឹង មិនត្រូវជ្រើសតាមគេ, កុំមើលស្រាលជំនាញ និងអាជីពដែលខ្លួនមិនចូលចិត្ត ព្រោះជំនាញ និងមុខរបរអ្វីក៏សំខាន់, ត្រូវរៀនឲ្យចេះ និងបន្តរៀនជាប់ប្រចាំ, ត្រូវរក្សាសីលធម៌ សុវជីវធម៌ និងមេត្តាធម៌នៅក្នុងខ្លួនជានិច្ច ហើយយុវជនត្រូវរក្សានូវស្មារតីនៃការដឹងគុណ និងការតប់ស្នង ។
ក្រុមសិស្សានុសិស្ស និងនិស្សិត ទៅស្វែងរកឱកាសការងារ និងការសិក្សា ក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ បានបង្ហាញការសប្បាយរីករាយ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធបានរៀបចំពិព័រណ៍នេះឡើង ព្រោះបានផ្ដល់ឱកាសដល់ពួកគេអាចរកការងារធ្វើបណ្ដើរ រៀនបណ្ដើរ ឬបានតម្រង់ទិសការសិក្សារបស់ពួកគេ នៅថ្នាក់ឧត្តមសិក្សា ។
លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគនអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក បានឲ្យដឹងថា ពិព័រណ៍នេះ បានប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ។
លោកស្រីបានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន៣៣ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន២ ជាមួយនឹងមានវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនានេះ ៕ អត្ថបទ បាន សុខរិទ្ធិ

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣