ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
ត្បូងឃ្មុំ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ បានប្រព្រឹត្តទៅជាមួយពីធីអបអរសាទរទិវារំព្ញកខួបលើកទី៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិ។
ឯកឧត្តមបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស និងការបន្តវេនដឹកនាំដ៏រឹងមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដឹកនាំការពារសុខសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដី ធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងធ្វើឱ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿង។
ឯកឧត្តម បានជំរុញយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងនោះក្រុមការងារចុះមូលដ្ឋា ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ដើម្បីធានាប្រមូលកម្លាំងគាំទ្រ ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។
សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្តាគណបក្សមូលដ្ឋាននីមួយៗ ចំណុះឱ្យគណៈកម្មាធិការគណបក្សស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤៧៨រូប ស្រី ១ ២២៩រូប ក្នុងនោះ ១)ស្រុកពញាក្រែក ចំនួន ១១៥៦រូប ស្រី ៥៧២រូប ២)ស្រុកត្បូងឃ្មុំ ចំនួន ៧៥០រូប ស្រី ៣៦០រូប ៣)ស្រុកអូររាំងឳ ចំនួន ៥៧២រូប ស្រី ២៩៧រូប។










-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16