Connect with us

ព័ត៌មាន

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ។

កម្មវិធីនេះក៏មានការយាងនិមន្តពីសម្ដេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីសាកលវិទ្យាធិការរង មន្ត្រីរាជការ សណមនិស្សិត-និស្សិតជាច្រើនអង្គ/នាក់ ។

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦នេះ មានបេក្ខសមណ និងបេក្ខជន ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួនសរុប ១៩៥ អង្គ/នាក់ ដែលក្នុងនោះត្រូវបានរៀបចំ និងបែងចែកទៅតាមឯកទេសនីមួយៗចំនួន ៥ រួមមាន៖ ១.ឯកទេស អក្សរសាស្ត្រខ្មែរ ជំនាន់ទី៣ ចំនួន ២៤ អង្គ/នាក់, ២.ឯកទេស រដ្ឋបាលសាធារណៈ ជំនាន់ទី ១៨ ចំនួន ៧៦ អង្គ/នាក់, ៣.ឯកទេស វិទ្យាសាស្ត្រអប់រំ ជំនាន់ទី៨ ចំនួន ២៧ អង្គ/នាក់, ៤.ឯកទេស បង្រៀនភាសាអង់គ្លេស ជំនាន់ទី៨ ចំនួន ១៥ អង្គ/នាក់ និង៥. ឯកទេស គ្រប់គ្រងទូទៅ ជំនាន់ទី៦ ចំនួន ៥៣ អង្គ/នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia