ព័ត៌មាន
«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ទាក់ទាញមនុស្សជាច្រើនចូលរួមបរិច្ចាគ ដើម្បីកុមារកម្ពុជា
គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំឡើងស្ថិតនៅផ្លូវថ្មើរជើងចតុមុខ បានមើលឃើញថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សប្បុរជននានា ក្នុងការចូលរួមបរិច្ចាគជាសាច់ប្រាក់ ដើម្បីជួយដល់កុមារកម្ពុជាជាច្រើននាក់ដែលកំពុងទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ ដើម្បីគាំទ្រយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ ពេជ ចន្ទមុន្នី ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋទូទៅ ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មនី្ទរពេទ្យគន្ធបុប្ជា ខណៈក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ជាត្រូវការប្រាក់ចំនួនប្រមាណ ១២ម៉ឺនដុល្លារអាម៉េរិក ឬ ៤៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។ សប្បុរជនដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការខាងលើនេះ បានអំពាវនាវទៅដល់សាធារណជនទូទៅទាំងអស់ សូមចូលរួមបរិច្ចាគឱ្យបានគ្រប់ៗគ្នា បើទោះបីជាយុទ្ធនាការនេះ នឹងត្រូវបិទបញ្ចប់នៅចុងខែមិថុនានេះក្តី ប៉ុន្តែមន្ទីរពេទ្យនៅតែមានតម្រូវការ និងរង់ចាំទទួលការបរិច្ចាគនេះពីសប្បុរជនទាំងក្នុង និងក្រៅប្រទេស ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលត្រូវបានរៀបចំរយៈពេល២ថ្ងៃ នៅផ្លូវថ្មើរជើងចតុមុខ គិតចាប់ពីថ្ងៃទី២៧ និង២៨ ខែមិថុនា ឆ្នាំ២០២៦ មានសប្បុរសជនចំនួនប្រមាណជាង ៤ពាន់នាក់ បានចូលរួមបរិច្ចាគ គិតជាទឹកប្រាក់មានចំនួនសរុបជាង ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣