ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជាមានចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើងចំនួន ៦៥០សហគ្រាស
ភ្នំពេញ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥ ដល់ចំនួន ៤៧ ២៩៩សហគ្រាស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០សហគ្រាសនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យមានកំណើនកម្មករនិយោជិតបម្រើការងារសរុបចំនួន ២ ២៩៦ ៣៤៨នាក់ (ស្រី១ ៣០៩ ១៩០នាក់)។ នេះបើតាម អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា តាមរយៈការកំណើននៃការបង្កើតរោងចក្រថ្មីៗនេះ នឹងមានតម្រូវការកម្លាំងពលកម្មច្រើន ហើយធ្វើឱ្យមានសន្ទុះនៃការបញ្ជាទិញ និងការនាំចេញកើនឡើងល្អពីមួយថ្ងៃទៅមួយ។ កត្តាទាំងនេះ ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ទៅលើកំណើនទុនវិនិយោគ កំណើនរោងចក្រ និងការងារនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួលជាងមុន។
លើសពីនេះលោកបញ្ជាក់ថា៖«តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ យើងឃើញថា មានកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើនដែលនេះ យើងសង្ឃឹមថា សន្ទុះនៃការបញ្ជាទិញ និងការនាំចេញ នឹងមានការកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ»។
អ្នកនាំពាក្យរូបនេះមានជំជឿយ៉ាងមុតមាំថា ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល បន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគថ្មី និងបង្កើតទំនុកចិត្តជូនអ្នកវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិតតាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣