ព័ត៌មាន
កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
កម្ពុជានឹងរៀបចំពិព័រណ៍អាហារនិងភេសជ្ជៈខ្មែរ ការបង្ហាញផលិតផលពីសហគ្រិន ការប្រកួតប្រជែងអាជីវកម្មអាហារ កម្មវិធីប្បធម៌ និងសិល្បៈខ្មែរ ដែលមិនត្រឹមតែពិព័រណ៍អាហារខ្មែរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីក ទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។
ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍ “អាហារខ្មែរត្រូវតែខ្លាំង” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាហារ ខ្មែរត្រូវតែខ្លាំង គឺមានសារៈខាន់ណាស់ប្រទេសកម្ពុជា ដោយវិស័យម្ហូបអាហារមិនត្រឹមសម្រាប់ផ្គត់ផ្គង់ការហូបចុកជាលក្ខណៈគ្រួសារ នោះទេ វិស័យម្អូបអាហារក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសការបង្កើតកេរ្តិ៍ដល់ប្រទេសជាតិផងដែរ។
ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ, ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមអបអរសាទរ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ក្នុងនោះក្រៅពីការដាក់ បង្ហាញនូវអាហារខ្មែរ, តាមរយៈព្រឹត្តិការណ៍នេះផងដែរ ក៏ជាការបង្កើននូវការយល់ដឹងបន្ថែម ដើម្បីចូលរួមលើកកម្ពស់ដល់សហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ បានយល់ដឹងបន្ថែមអំពីការអនុវត្តន៍ស្តង់ដារ ជាពិសេសស្តង់ដារម្ហូបអាហារនៅកម្ពុជា ខណៈ បច្ចុប្បន្ន វិទ្យាស្ថានបាននិងកំពុងជំរុញបង្កើតនូវស្តង់ដារថ្មីៗបន្ថែមទៀត ទាំងស្តង់ដារម្អូបអាហារ និងវិស័យផ្សេងៗ ព្រោះកាលណា យើងបានអនុវត្តស្របតាមស្តង់ដារ គឺជាការបង្កើននូវទំនុកចិត្តដល់អ្នកហូបចុក ការទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគមក បណ្តាកទុននៅកម្ពុជាបន្ថែមទៀតផងដែរ។
ទាក់ទិនការរៀបចំព្រឹត្តិការណ៍ខាងនេះ, បណ្ឌិត អោម សេងបូរ៉ា ថ្លែងឱ្យដឹងថា មហាព្រឹត្តិការណ៍អាហារខ្មែរត្រូវតែខ្លាំង គ្រោង រៀបចំរយៈពេល ៣ គឺនៅថ្ងៃទី ១៧–១៨–១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះគម្រោងដែលត្រូវរៀបចំ រួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន, ការប្រកួតប្រជែងអាជីវកម្មអាហារ, កម្មវិធី វប្បធម៌ និងសិល្បៈខ្មែរ។ ដូច្នេះសូមឱ្យសហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ដែលនេះ គឺជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣