ព័ត៌មាន
មន្ទីរពេទ្យកាល់ម៉ែត និងដៃគូសហការបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី»
មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិច បានបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី» (Advanced Minimal Invasive Gynecologic Workshop) នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រី្ត មនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា សន្និសីទនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងដល់វេជ្ជបណ្ឌិតឯកទេសផ្នែក សម្ភព និងរោគស្ត្រីក៏ដូចជាការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សន្និសីទថ្ងៃ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទាំងអសក្នុងការអភិវឌ្ឍន៍ជំនាញវះកាត់ចោះ ដោយប្រើបច្ចេកទេស ទាន់ជំនាន់ និងបច្ចុប្បន្នភាពស្របតាមការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ និងអន្តរជាតិ។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានវាយតម្លៃខ្ពស់ចំពោះសមាគមវះកាត់រោគស្រី្តអាស៊ីប៉ាស៊ីហ្វិច និងក្រុមការងាររបស់មនី្ទរពេទ្យកាល់ម៉ែត ដែលបានខិតខំសហការគ្នារៀបចំសន្និសីទអន្តរជាតិនាពេលនេះ ដោយមានអ្នកជំនាញចូលរួមមកពីប្រទេសថៃ ឥណ្ឌា ចិន ជប៉ុន រួមទាំងគ្រូពេទ្យអញ្ជើញមកពីបណ្តាមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មនី្ទរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតា និងទារក និងមនី្ទរពេទ្យបង្អែកខេត្ត ដើម្បីលើកកម្ពស់សមត្ថភាពប្រកបវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិតជំនាញរោគស្រី្តឈានទៅលំដាប់ខ្ពស់ថ្មីមួយកម្រិតទៀត។
ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញវះកាត់ចោះរោគស្ត្រីនាពេលនេះ គឺជាការដកស្រង់បទពិសោធន៍ និងរបកគំហើញថ្មីៗក្នុងបច្ចេកទេសវះកាត់ផ្នែករោគស្ត្រី រវាងអ្នកជំនាញមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការលើកកម្ពស់សុខុមាលភាពស្រ្តី៕



អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី