Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានជួបឯកឧត្តម Christopher Skeete ជាថ្មីម្តងទៀតបន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរក្នុងអំឡុងពេលអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ នៅទីក្រុងគីហ្គាលី ដែលជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្ត និងពង្រឹងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកេប៊ិច។

អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តម Christopher Skeete អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia