ព័ត៌មាន
ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស
កិច្ចសហប្រតិបត្តិការល្អរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីប្រចាំការនៅច្រកព្រំដែនទ្វេភាគី ដា ក្នុងស្រុកមេមត់ បានធ្វើឳ្យប្រជាពលរដ្ឋប្រទេសទាំង២ ដែលចរាចរណ៍ដឹកទំនិញចេញចូល ដំណើរការទៅយ៉ាងរលួន ជាមួយការត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្ត្រីពាក់ព័ន្ធ ពោលគឺមិនបណ្តោយឳ្យមានបទល្មើសខុសច្បាប់ឡើយ។
លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនទ្វេភាគី ដា បានឳ្យដឹងថា សព្វថ្ងៃមន្ត្រីប្រចាំការនៅច្រក គឺបានសហការគ្នាយ៉ាងល្អក្នុងការត្រួតពិនិត្យ ទាំងការដឹកជញ្ជូនទំនិញ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់ ខណៈខាងភាគីកម្ពុជាភាគច្រើន គឺដឹកកសិផលទៅលក់នៅប្រទេសវៀតណាម ចំណែកខាងភាគីវៀតណាមភាគច្រើននាំទំនិញជាជីកសិកម្ម និងចំណីសត្វចូលមកប្រទេសកម្ពុជាវិញ។ យ៉ាងណាលោកបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍មានតួនាទីត្រួតពិនិត្យការធ្វើដំណើឆ្លងដែនរបស់ប្រជាពលរដ្ឋ និងជនបរទេសប៉ុណ្ណោះ ចំណែកការងារត្រួតពិនិត្យទំនិញអនុញ្ញាត ឬមិនអនុញ្ញាតិឱ្យឆ្លងកាត់ គឺជាតួនាទីរបស់មន្ត្រីគយ។
លោក អេង ចាន់ណា បានបន្ថែមថា នៅច្រកព្រំដែនទ្វេភាគីដា កន្លងមក ពុំមានបទល្មើសកើតឡើងនោះទេ ដោយសារច្រកទ្វេភាគីមួយនេះ ពុំមានច្រករបៀងចំណុះឡើយ ខណៈច្រកធំ គឺត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ពីមន្ត្រីគយ និងប្រធានច្រក ហើយសព្វថ្ងៃប្រជាពលរដ្ឋបាននាំចេញកសិផល មានដូចជា ដំឡូងមួយថ្ងៃប្រមាណពី ៧០ ទៅ៨០ឡាន ជ័រកៅស៊ូប្រមាណជាង១០ឡាន និងគ្រាប់ស្វាយតិចតួចប៉ុណ្ណោះ មិនមានច្រើនដូចនៅរដូវប្រាំងឡើយ។ ជាមួយការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ មន្ត្រីពាក់ព័ន្ធបានសម្របសម្រួលជាប្រចាំជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយកទៅលក់បានរលួន និងពុំមានបញ្ហា៕ ដោយ ៖ សេង ឡុង




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣