ព័ត៌មាន
សម្ដេចធិបតី៖ ពីរឆ្នាំមកនេះ ទិន្នផលត្រីមានកំណើនច្រើន ក្រោយមានការបង្ក្រាបបទល្មើស និងអភិរក្សបានល្អ
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយមានការចូលរួមប្រតិបត្តិការពីយោធាផងនោះ រយៈពេលពីរឆ្នាំមកនេះធ្វើឱ្យផលត្រីមានកំណើនច្រើន។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្ដីជលផល អាជ្ញាធររាជធានី-ខេត្ត និងប្រជាសហគមន៍នេសាទ ក៏ដូចជាកងកម្លាំងយោធា ដែលបានរួមគ្នាទប់ស្កាត់ រាយការណ៍ និងបង្ក្រាបបានទាន់ពេលវេលាចំពោះករណីបទល្មើសនេសាទនៅទូទាំងប្រទស ជាពិសេសនៅតំបន់បឹងទន្លេសាប។
សម្ដេចធិបតីបានគត់សម្គាល់ឃើញថា បើសិនជាគ្មានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាទេ ចំពោះបទល្មើសនេសាទ ដូចជាបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រីជាដើមនោះនឹងបំផ្លាញទៅដល់ធនធានត្រីមេពូជ ជាពិសេសត្រីពងក្នុងរដូវបិទឡូត៍នេសាទ ដែលប្រភេទត្រីមេពូជទាំងនេះក្នុងមួយក្បាលមានពងកូនរហូតដល់រាប់ពាន់ក្បាល ហើយបើអភិរក្ស ថែរក្សាបានល្អត្រីមេពូជទាំងនេះនឹងផ្ដល់ផលជាច្រើនទៅដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងនាំឱ្យមានកំណើនទិន្នផលត្រីជារៀងរាល់ឆ្នាំផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុបជាង ៩៧ ម៉ឺនតោន កើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ ម៉ឺនតោន (កើនឡើង១០%) ផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន និងផលវារីវប្បកម្មមានជាង ៣២ ម៉ឺនតោន។
ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣