ព័ត៌មាន
ធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
កំពង់ឆ្នាំង ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងប្រជានេសាទក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែកក្កដា នេះ បានអះអាងថា ធនធានត្រីនៅឆ្នាំ២០២៦នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីកម្លាំងកងទ័ព សហការជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ បន្តបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងម៉ឺងម៉ាត់ និងជាប់ជាប្រចាំ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា វិធានការបង្ក្រាបបទល្មើសនេសាទដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងទ័ពបានអោយកម្លាំងកងទ័ពចុះសហការការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជាមួយកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលល្អ មកដល់ពេលនេះ បានផ្តល់លទ្ធផលជាវិជ្ជមានគួរអោយកត់សម្គាល់ ដែលធ្វើឱ្យធនធានជលផលមានឱកាសបន្តពូជ និងស្តារកំណើនឡើងវិញតាមធម្មជាតិ ខណៈប្រជានេសាទអាចរកបានត្រីច្រើនជាងមុន និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។
ប្រជានេសាទ បានសម្តែងការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល កម្លាំងកងទ័ព និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានចាត់វិធានការយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការបំផ្លាញធនធានជលផល។ ប្រជានេសាទសប្បាយចិត្តខ្លាំង ក្រោយឃើញត្រីកើនឡើងវិញ និងការនេសាទរបស់ពួកគេបានផលជាទីគាប់ចិត្ត និងអាចបំពេញតម្រូវការផ្សេងក្នុងជីវភាពប្រចាំថ្ងៃ។
ទោះបីការបង្ក្រាបទទួលបានលទ្ធផលគួរជាទីពេញចិត្តក៏ដោយ ក៏កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះល្បាត និងអនុវត្តវិធានការច្បាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់បទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព សំដៅការពារ និងអភិរក្សធនធានជលផលឱ្យស្ថិតស្ថេរ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ កាំង ហុងវាស្នា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣