ព័ត៌មាន
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធី អបអរសាទរខួបលើកទី ៣០ឆ្នាំអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤” នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធ លោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសូមសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះ ពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី, ដូចអង្គការកាលពីដំណាក់កាលដំបូងឱ្យអាហាររូបសិន បន្ទាប់មកបានផ្ដល់ការអប់រំដល់កុមារកម្ពុជា ដែលបានកសាងធនធានមនុស្សដែលមានសត្ថភាព និងមានភាពម្ចាស់ការ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ដាច់ខាតមិនអាចស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ។ មិនមែនមានផ្នត់គំណិត ឱ្យខ្ញុំរៀនហើយចាំរកការងារឱ្យខ្ញុំ រកហើយនៅពេលខ្ញុំនៅមិនរួច ខ្ញុំនៅទីហ្នឹង អត់បង្កើតអីថ្មីទេ ចាំគេរកឱ្យទៀត គឺអត់មានផ្នត់គំនិតបែបនេះទេ។
លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារបានឱ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។ ភាគច្រើននៃយុវជនទាំងនេះបានបោះបង់ការសិក្សាមុនពេលបញ្ចប់ថ្នាក់ទី១២ ឬទី៩។ នៅទីនេះ ពួកគេទទួលបានឱកាសសិក្សារៀនសូត្រ ហ្វឹកហាត់ទាអជំនាញរឹង និងជំនាញទន់។ ក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាង៩៥% នៃយុវជនទាំងនោះទទួលបានការងារធ្វើដែលមានប្រាក់បៀវត្សសមរម្យ និងអាចរកចំណូលដោយខ្លួនឯងបាន។ រហូតមកដល់ពេលនេះ មានអតីតសិស្ស ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីអង្គការ PSE និងកំពុងបម្រើការងារយ៉ាងសកម្មក្នុងវិស័យផ្សេងៗនៅក្នុងទីផ្សារការងារកម្ពុជា។
ក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំនេះ យើងមិនត្រឹមតែចង់រំឭក និងសម្លឹងមើលទៅកាន់ដំណើរដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺយើងចង់សម្លឹងឆ្ពោះទៅកាន់អនាគតដោយមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តកាន់តែរឹងមាំ៕

















-
PR NEWS7 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់