ព័ត៌មាន
នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ ប្រជុំរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស ត្រៀមកីឡាជាតិលើកទី៥
ដើម្បីស្វែងរកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និង កីឡាជាតិជនពិការលើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២៦នាពេលខាងមុខនេះ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ បានបើកកិច្ចប្រជុំ និងជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួត និងទីលានប្រកួត ។កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏សំខាន់ ជាមួយសហព័ន្ធកីឡាជាតិទាំង៣២សហព័ន្ធ និងតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅបទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួតនៃប្រភេទកីឡានីមួយ ដើម្បីស្វែងកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះគ្រោងរៀបចំលើ៣២ប្រភេទកីឡា និងកីឡាជាតិជនពិការគ្រោងរៀបចំលើ៧ប្រភេទកីឡា។កិច្ចប្រជុំបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះមានការ ចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន និងតំណាងសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមមន្ត្រីបច្ចេកទេសពាក់ព័ន្ធនានាផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦នេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានក្រសួង៣ និង២៥រាជធានីខេត្តចូលរួម ខណៈការប្រកួតនឹងរៀបចំនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ តាមការគ្រោងទុក ពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៦:០០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕







-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា