ព័ត៌មាន
ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែនៅខេត្តស្វាយរៀង
ក្រុមការងារអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែ ក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃគុណភាពការងារស្ថាបនាស្ពានបេតុង១ខ្សែ ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ក្នុងគម្រោងលេខ DRR-NC-2024-No.055) ។
បន្ទាប់ពីក្រុមការងារអន្តរក្រសួងធ្វើការត្រួតពិនិត្យ គុណភាពសំណង់ ដែលស្ថាបនាតាមគម្រោង និងតាមរចនាបទរួចមក ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានសំដែងនូការកោតសសើរចំពោះក្រុមហ៊ុន ដែលបានខិតខំស្ថាបនាស្ពានរួចរាល់ និងបំពាក់សំណង់សិល្បការ្យ ទៅតាមគម្រោងដែលបានចុះកិច្ចសន្យា។
ក្នុងនាមក្រុមការងារអន្តរក្រសួង ឯកឧត្តមបានណែនាំដល់ក្រុមការងារស្ថាបនាស្ពាន ត្រូវធ្វើការត្រួតពិនិត្យបន្ថែមលើគុណភាពសំណង់ សំណង់សិល្បការ្យដែលបានបំពាក់ ពិសេសជួសជុលផ្លូវក្បាលស្ពាន ឡើងវិញនៅក្នុងកិច្ចសន្សា និងចលនាបំផុសពលរដ្ឋឱ្យចូលរួមថែទាំ តាមរយៈការដាំស្មៅ ឬកូនឈើ ដើម្បីការពារចម្រោះទឹកភ្លៀងផងដែរ។
តំណាងពលរដ្ឋទទួលផលពីផ្លូវ និងស្ពាន នៅក្នុងភូមិសាស្ត្រនេះ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានវិភាជថវិការកសាងស្ពានឱ្យពលរដ្ឋប្រើប្រាស់បានគ្រប់រដូវ។
សូមបញ្ជាក់ថា ភូមិតាស្អាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ បានទទួលសមិទ្ធផលជាបន្តបន្ទាប់ ពិសេសសំណង់ស្ពាន ដែលពីមុន ពលរដ្ឋតំញបន់មួយនេះ ធ្លាប់តែ ជិះកាណូត ទូក ត្រូវប្តូរមកជិះកង់ ម៉ូតូ ឡានជំនួសវិញ៕ អត្ថបទ ៖ ភាសារិត








-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត