ព័ត៌មាន
ហាត់១ បាន ២ សម្រាប់គ្រូ និងសិស្សក្លិបគុនខ្មែរដូនតា ក្រោយបញ្ចប់ការហ្វឹកហាត់ជាមួយអ្នកជំនាញឃីកបុកស៊ីងអន្ដរជាតិ
កម្មវិធីហ្វឹកហាត់ជំនាញ និងបច្ចេកទេសកីឡាឃីកបុកស៊ីង ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមហ្វឹកហាត់រយៈពេល ១០ថ្ងៃ ជាមួយអ្នកជំនាញអន្ដរជាតិ ដែលបានផ្ដល់អត្ថប្រយោជន៍ ហាត់ ១ បាន ២ សម្រាប់គ្រូបង្វឹក ពិសេសកីឡាករ ក្រោយយល់ច្បាស់ និងញែកដាច់រវាងបច្ចេកទេសប្រកួតឃីកបុកស៊ីង និងគុនខ្មែរ។

ទន្ទឹមជាមួយការបញ្ចប់ការហ្វឹកហាត់នៅក្លិបទី២ នៃយុទ្ធនាការទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អុឹង វិសាល ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ក៏បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក ក៏ដូចជាកីឡាករគ្រប់រូប ហើយសង្ឃឹមថា ក្រោយការហ្វឹកហាត់ជាមួយអ្នកជំំនាញមកពីចិន ទាំងគ្រូ និងសិស្ស នឹងបន្ដប្រឹងប្រែងអនុវត្តជាប្រចាំ ដើម្បីដុសខាតសមត្ថភាពកាន់តែប្រសើរត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោក មករា គុនខ្មែរ គ្រូជំនួយនៃក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ការហាត់ឃីកបុកស៊ីងនេះ ខុសគ្នាពីហាត់គុនខ្មែរ ពិសេសផ្ដោតលើដៃ និងជើង ជាមួយចង្វាក់ដល់លឿន ។ ដូច្នេះបើច្របាច់បញ្ចូលគ្នា គឺកាន់តែល្អ មានន័យថា ល្អទាំងគុនខ្មែរ ល្អទាំងឃីកបុកស៊ីង នៅពេលកីឡាករយល់ច្បាស់ពីបច្ចេកទេសប្រកួតរបស់កីឡាប្រយុទ្ធទាំង ២ ប្រភេទ ប្រៀបបានហាត់ ១ បានផលចំណេញ ២ នៅពេលកីឡាករឡើងប្រកួតជាក់ស្ដែងលើសង្វៀន។ ក្រៅពីការអគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនាំឲ្យមានកម្មវិធីហ្វឹកហាត់ពិសេសនេះ លោកបានប្ដេជ្ញានឹងបន្ដពង្រឹងបន្ថែម ដើម្បីរុញកីឡាករ ទាំងគុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ។

ដោយឡែកកីឡាករ រស្មី គុនខ្មែរ ក្រោយប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរជិត ១០ឆ្នាំ រូបគេបានចាប់អារម្មណ៍ បន្ទាប់ពីបានហ្វឹកហាត់ជំនាញថ្មី ជាមួយគ្រូជំនាញកីឡាឃីកបុកស៊ីងអន្ដរជាតិ ហើយ រស្មី បានប្ដេជ្ញានឹងបន្ដប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីមានឱកាសបានប្រកួត ហើយនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសស្វែងរកឱកាសប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាតែម្ដង។

សូមរំឮកថា ដើម្បីរួមចំណែករុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញលើពិភពលោក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៥០០លានរៀលដល់សហព័ន្ធកីឡាឃីកបុកស៊ីង ដើម្បីនាំគ្រូអន្ដរជាតិ មកបង្ហាត់ដល់កីឡាករ-កីឡាការិនីគ្រប់បណ្ដាក្លិបទូទាំងប្រទេស រយៈពេល ៧ខែ ដើម្បីបង្កើនសមត្ថភាពទ្វេដង ត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣