ព័ត៌មាន
ក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣ លានដុល្លារ
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារ (មិនគិតពីពន្ធនិងអាករផេ្សងៗ) នៅលើការធ្វើ អាជីវកម្មរ៉ែគ្រប់ប្រភេទ មានទឹកប្រាក់សរុបជិត ៩៣ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែនៅកម្ពុជាចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសយ៉ាងសំខាន់ តាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការបង្កើតប្រាក់ចំណូលសម្រាប់ជាតិ និងការ បង្កើតការងារជូនប្រជាពលរដ្ឋជជាដើម ជាក់ស្តែងមកដល់ពេលនេះ ការធ្វើអាជីវកម្មលើវិស័យរ៉ែបានស្រូបយកការងារជាង ១២ ពាន់ កន្លែង ក្នុងនោះស្រ្តីមានប្រមាណ ៧ ភាគរយ។
ចំពោះការប្រមូលចំណូល, ឯកឧត្តមបន្តឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលពីសួយសារ ពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៦០ លានដុល្លារអាមេរិក, ឆ្នាំ២០២៤ បានជាង ៩៤ លានដុល្លារ និងឆ្នាំ២០២៥ ក្រសួងប្រមូលសួយសារបានប្រមាណជាង ១៣៥ លានដុល្លារអាមេរិក។ ចំណែកនៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះវិញ, ក្រសួងបាន ប្រមូលចំណូលពីសួយសារ លើការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៩៣ លានដុល្លារអាមេរិក ក្នុងនោះបើគិតទាំងពន្ធនៃការ នំាចេញ និងចំណូលពន្ធដារ វិស័យនេះបានផ្តល់ចំណូលចូលថវិកាជាតិបានគួរសម។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ឱ្យដឹងថា ចំពោះការប្រមូលចំណូលសួយសារតាមវិស័យ, ក្នុងនោះក្រសួងប្រមូលចំណូលពីថ្មអា បានហក់ឡើង៣ដង (ពីប្រមាណ ៣ លាន មកដល់ជាង ១០ លានដុល្លារ) ហើយក្នុង១ខែៗវិស័យនេះបាននាំចេញជាង ២ ពាន់កុង តឺន័រ ទៅកាន់ប្រទេសចំនួន ១៥។ ចំណែករ៉ែមាស គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មចំនួន៨ ចម្រាញ់រ៉ែមាសបាន ប្រមាណ ២០ តោនមាស ខណៈការនាំចេញដែក (ផលិតផលពាក់កណ្តាលសម្រេច) កម្ពុជាបាននាំចេញ១ឆ្នាំ ក្នុងរង្វង់ ១ លានតោន ។ ចំពោះថ្មសំណង់វិញ ឃើញថា បន្ទាប់ពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩ វិស័យនេះបានថមថយខ្លះៗ ដោយសារចលនា អភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុក ត្រូវបានរំពឹងនឹងមានកំណើនយឺត៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣