ព័ត៌មាន
វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ក្នុងជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅចូលរួមប្រកួតរ៉ូបូត កម្រិតអាស៊ីបាស៊ីហ្វិក នាពេលខាងមុខ។
កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្ស និស្សិត និងយុវជនកម្ពុជាក្នុងវិស័យរ៉ូបូត ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើតនវានុវត្ត៍ថ្មីក្នុងវិស័យនេះដូចគ្នា ដើម្បីរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។
លើសពីនេះកម្មវិធីក៏ត្រូវបានធ្វើឡើង ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ខាងមុខ។ ជាលទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ ជ័យលាភីលេខ១ និងលេខ២ បានទៅលើក្រុមដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ខណៈជ័យលាភីលេខ៣ បានទៅលើក្រុមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣នេះមានការចូលរួមពីនិស្សិតចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសចំនួន៥ ផ្សេងគ្នារួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ